បុរសម្នាក់ត្រូវបានគេដុតក្បាលទាំងរស់ នៅក្នុងរង្គសាលមួយនៅសហរដ្ឋអាមេរិក ប៉ុន្តែជាសំណាងល្អគេមិនរងគ្រោះថ្នាក់ដល់ជីវិតនោះទេ គ្រាន់តែកំពុងឋិតក្នុងសភាពរលាកធ្ងន់ធ្ងរ។/ហេតុការណ៍នេះត្រូវបានគេថតជាប់ជាមួយនឹងកាម៉េរាសន្តិសុខក្នុងរង្គសាលដែលគេសង្កេតឃើញបុរសម្នាក់បានសំដៅមករក William Bonner អាយុ ៣៦ ឆ្នាំជាជនរងគ្រោះ ហើយគេបានជះស្រាលើក្បាលរបស់ជនរងគ្រោះហើយបានកេះដែកកេះដាក់អោយឆេះទ្រោលតែម្ដង។ខាងប៉ូលីសបានប្រាប់ថា William មានជម្លោះនៅក្នុងរង្គសាលនោះទើបបណ្ដាលអោយមានរឿងនេះកើតឡើង។ ពេលនេះបុរសរងគ្រោះកំពុងឋិតនៅក្នុងសភាពរលាកធ្ងន់ធ្ងរ៕

ដោយ៖ ម៉ូកាប្រភពពី៖ ninemsn