ព័ត៌មានអន្តរជាតិ ៖​ ស្ថិតនៅ ក្នុងវ័យ ៣០ ឆ្នាំ បុរសរោគចិត្តម្នាក់ ត្រូវបានក្រុមមន្រ្តីប៉ូលីស ធ្វើការចាប់ ឃាត់ខ្លួន កាលពីថ្ងៃអង្ការ ដើមសប្ហាហ៍ កន្លងទៅនេះ នៅឯក្រុង Ashekelon​ ប្រទេស អ៊ីស្រាអែល ក្រោយពីគាត់ បានឃុំខ្លួនឯង ជាមួយនឹងក្មួយស្រីខ្លួន វ័យ ទើបតែ ៤ ឆ្នាំ នៅក្នុងសំណង់ អាគារលំនៅ ឋាន របស់បងប្អូនប្រុស របស់គាត់។

width=482

បន្ថែមពីលើនេះ ទំព័រសារព័ត៌មានដដែល Liveleak បានគូសបញ្ជាក់ បន្ថែមអោយដឹងថា ដោយមាន ការបដិសេធ ក្នុងការ ដោះលែងមកវិញ ក្មួយស្រីរបស់ខ្លួន ក៏ដូចជា មិនព្រម បើកទ្វារ អោយបងប្អូន ប្រុសរបស់ខ្លួន ដែលត្រូវជា ឪពុកក្មេងស្រី តូចចូលនោះ គេក៏ឃើញ មានកិច្ចអន្តរាគមន៍  ក្នុងការ សម្រុក ចូលលំនៅស្ថាន ពីសំណាក់ កងកម្លាំងប្រដាប់អាវុធ ពិសេស ដោយបាន រំដោះ ក្មេងស្រីតូច ពី ដៃ បុរសជា មនុស្សមានសតិ មិនល្អ ពីជាន់ទី ៧ ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាម ដានទស្សនាបន្តិចទៅ ៖

ប្រែសម្រួល ៖ កុសលប្រភព ៖ Liveleak