យល់ដឹង៖ តាមការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្រ្ដ សហរដ្ឋអាមេរិក ពេលថ្មីៗនេះ បានអោយដឹងថា កញ្ចំផ្កាយ Andromeda Galaxy នឹងមកប៉ះគន្លងដំរីស (Milky Way) នៃផែនដីយើងក្នុងរយៈពេលដ៏យូរមួយ មិនខាន។

Andromeda Galaxy គឺជាកញ្ចំផ្កាយដ៏ធំមួយ មានចម្ងាយប្រមាណ 2.4×1019 គីឡូម៉ែត្រពីផែនដី ដែលស្មើនឹង ២.៥ លានឆ្នាំ នៃកាំរស្មើពន្លឺ។ លោក Tim Johnson Devon សាស្រា្ដផ្នែកវិទ្យាសាស្រ្ដ ដ៏ល្បីល្បាញនៃសហរដ្ឋអាមេរិក បាននិយាយថា Andromeda Galaxy អាចនឹងធ្វើដំណើរក្នុងល្បឿន ១២០ គីឡូម៉ែត្រក្នុងមួយវិនាទីមកកាន់ផែនដី។
លោកបានបញ្ចាក់ថា កាលពី ពីរទៅបីខែមុន ក្រុមអ្នកវិទ្យាសាស្រ្ដបាន ប្រើ Hubbble Space Telescope ដែលមានអាកាសយានិកបើកបរ បានបង្ហាញថា កញ្ចំផ្កាយនេះនឹងអាចមកប៉ះគន្លងផ្លូដំរីស នៃផែនដីប្រមាណជា ៤០ ពាន់លានឆ្នាំទៀតឯណ្ណោះ ហើយការប៉ះទង្គិចគ្នា វានឹងអាចមានរឿងអ្វីកើតឡើងនោះ ក្រុមអ្នកវិទ្យាសាស្រ្ដនៅមិនទាន់ដឹងនៅឡើងទេ៕
នេះជាវីដេអូក្លីបដែលបង្ហាញពី Andromeda Galaxy ដែលនឹងអាចមកប៉ះ ផ្លូវគន្លងដំរីស(Milky-way) របស់ផែនដី។ សូមចុចដើម្បីមើល៕
ដោយ៖ នារីប្រភព៖ sciencefocus