ថ្មីៗនេះ គេហទំព័រលក់ដូរឧបករណ៍មួយរបស់សាជីវកម្ម TalkTalk (ប្រទេសអង់គ្លេស) បានបង្ហោះព័ត៌មានមួយស្តីពីគំរូ Nexus 4 Version ពណ៌ស។

បើតាមប្រភព Nexus 4 ពណ៌ស នឹងត្រូវលក់ដោយភ្ជាប់ជាមួយ tablet Nexus 7 គឺមិនបានឃើញព័ត៌មាននៃការលក់រាយស្មាតហ្វូននេះដាច់តែឯងនោះទេ។ TalkTalk និយាយថា ពួកគេនឹងមានផលិតផលនៅថ្ងៃទី13/12 ខាងមុខនេះ ប៉ុន្តែពួកយើងនៅមិនទាន់ដឹងពីតំលៃនៃការដាក់លក់នេះឡើយ។ ពេលបង្ហាញខ្លួន Nexus 4 នៅចុងខែ10, Google និង LG គឺផ្គត់ផ្គង់តែពណ៌ខ្មៅប៉ុណ្ណោះដូច្នេះមិនទាន់ប្រាកដថា អ្វីដែលហាងលក់រាយនេះបង្ហោះឡើងវាប្រាកដ 100% នោះទេ រូបភាពតំណាងនៅក្នុងរូបបង្ហោះនោះ ក៏ជារូបពណ៌ខ្មៅដដែល។

/

ជាក់ស្តែង រឿងនេះក៏អាចជាការពិត ព្រោះថាកាល Samsung និង Google បង្ហាញ Galaxy Nexus កាលពីឆ្នាំមុន ពួកគេណែនាំតែពណ៌ខ្មៅ ក្រោយនោះមួយរយះពេលក៏មានពណ៌សដាក់លក់ដែរ៕

ដោយ៖ សិលាប្រភព៖ TTE