ព័ត៌មានអន្តរជាតិ ៖ ជាលទ្ធផល  បន្ទាប់ពីមានការជំនុំជម្រះក្តី ក៏ដូចជា បើកសវនាការដល់ទៅពីរលើកកាលពីពេលកន្លងទៅ មកទល់នឹង វេលាព្រឹកថ្ងៃអង្គារនេះ អតីតមន្រ្តីចិន ដែលពាក់ព័ន្ទជាមួយនឹងរឿងអាស្រូវសិច ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារហើយ ពោលគឺជាប់ពន្ធនាគារដល់ទៅ១៣ ឆ្នាំ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារបរទេស chinadaily ។

width=434

លើសពីនេះ​    ប្រភពសារព័ត៌មានដដែលបន្ថែមថា ​លោក LeiZhengfu វ័យ ៥៥ ជាអតីតមន្រ្តី លេខាធិការនៃគណៈកម្មការបក្សកុម្មុយនីស្តចិន ( former secretary of Chongqing's Beibei District Committee of the Communist Party of China (CPC) ) ប្រចាំស្រុក Bei-bei ក្រុង Chongqing ភាគខាងត្បូងឆៀងខាងលិច ប្រទេសចិន ត្រូវបានប្រកាសកាត់ទោសជាផ្លូវការ កាលពីវេលាព្រឹកមិញនេះ ម៉ោង ប្រមាណជាង ១១ នៅឯតុលាការក្រុង Cho-ngqing ។

width=428

គួររំឭកផងដែរថា​ ​​  មិនត្រឹមតែមានការកាត់ទោសជាប់ពន្ធនាគារនោះទេ​ តែមន្រ្តីរូបនេះក៏ត្រូវបានពិន័យជាសាច់ប្រាក់  ដល់ទៅ ៣០០,០០០ យ័ន  ក្រោយពីបានរកឃើញថា បានប្រើអំណាចរបស់ខ្លូន ក្នុងការទាញរកប្រយោជន៍ពីអ្នកដទៃ  ក៏ដូចជា  ករណីប្រព្រឹត្តិអំពើពុករលួយដោយទទួលយកសំណូកជាសាច់ប្រាក់ ៣,១៦ លានយ័ន។

គួរបញ្ជាក់ផងដែរ ករណីបែកធ្លាយរឿងអាស្រូវសិច​     របស់មន្រ្តីចិនរូបនេះ  ទំព័រសារព័ត៌មានយើងខ្ញុំ       ក៏ធ្លាប់បានចុះផ្សាយរួចម្តងមកហើយ  ខណៈពេលដែលទើបតែនឹងកើតឡើងកាលពីពេលនោះ ពោលគឺ មានចំណងជើងថា ៖ រូបថត និងវីដេអូសិច មន្ត្រីចិនមា្នក់សាយភាយពេញពិភពអ៊ិនធើណេត ៕

* ព័ត៌មានអន្តរជាតិចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- បុរសម្នាក់ របួស ក្រោយដៃគូជម្លោះបាញ់ ខណៈមានការខ្វែងគំនិត ទៅលើទ្រឹស្តី ទស្សនវិទូ-រកឃើញ ឆ្អឹងអាថ៍កំបាំង មនុស្សបុរាណ មានអាយុកាលជាង ១០០០ ឆ្នាំ នៅក្នុងទន្លេ (មានវីដេអូ)- ១៣ នាក់ស្លាប់ ខណៈមានការផ្ទុះអាវុធ នៅទីធ្លា មូលដ្ឋានទ័ព ជើងទឹក- ប្រទះឃើញ សាកសព បាឡែនយក្ស ដេកងាប់ នៅឯមាត់សមុទ្រ

ដោយ ៖ រិទ្ធីប្រភព ៖ chinadaily