ទីក្រុងកូវ៉េត៖ មហាក្សត្ររបស់កូវ៉េត Sheikh Sabah al- Ahmad Al-Sabah បានបដិសេធចោលនូវច្បាប់ថ្មីដែលតាក់តែដោយព្រឹទ្ធសភា ពីការប្រហារទោសឧក្រិដ្ឋជន ដែលធ្វើខុសនិងច្បាប់ប្រទេស។ ព្រះមហាក្សត្ររូបនេះ បានរុញច្រានច្បាប់នេះ ព្រោះព្រះអង្គគិតថាការសម្លាប់មនុស្សវាហាក់បីដូចជាមើងងាយទៅនិងសាសនាពេក។ នេះបើតាមសម្ដីរាយការណ៍ពីសភាជាតិកាលពីថ្ងៃពុធ។


រដ្ឋាភិបាលមហាសេដ្ឋីប្រេង គឺព្រះមហាក្សត្រ Sheikh Sabah al- Ahmad Al-Sabah បានបញ្ជូនសេចក្ដីពង្រាងច្បាប់មួយទៅកាន់ព្រឹទ្ធសភាវិញ បន្ទាប់ពីព្រះអង្គមិនព្រមទទួលចុះព្រះហស្ថលេខាស្ដីពីទោសប្រហារជីវិតមនុស្សក្នុងប្រទេសអារ៉ាប់នេះ។

នៅក្នុងប្រទេសកូវ៉េត ព្រះមហាក្សត្រអាចបដិសេដបានចំពោះព្រឹទ្ធសភាស្ដីពីការព្រាងច្បាប់បុន្តែរដ្ឋសភាវិញគឺត្រូវមានការចូលរួម ចំនួន២ភាគ ៣នៃសមាជិកដែលមាន៤៩ អសនៈនិងរដ្ឋមន្ត្រីចំនួន១៦រូប។គួរបញ្ចាក់ផងដែរថា ច្បាប់ដែលបានតាក់តែងដោយព្រឹទ្ធសភាកាលពីខែមុន វាហាក់បីដូចជាប្រឆាំងទៅនិងសាសនា អ៊ិស្លាម និងមានលក្ខណៈមើលងាយទៅនិងព្រះជាម្ចាស់ ដែលសាសនានេះផងដែរប្រតិបត្តិនូវគម្ពី កូអាន( Koran) យ៉ាងខ្ជាប់ខ្ជួន។

ចំពោះមាត្រាថ្មី ពីររបស់ប្រទេសនេះគឺថា ចំពោះជនណាដែលមិនមែនជាសាសនា អ៊ិស្លាមហើយបានប្រព្រឹត្ដអំពើឧក្រិដ្ឋកម្មនិងត្រូវផ្តន្ទាទោស យ៉ាងហោចណាស់ ១០ឆ្នាំ ប៉ុន្ដែបើរយះពេល ៥ឆ្នាំវិញគឺត្រូងបង់ប្រាក់បន្ថែម ៣៦,០០០ដុល្លារ។
ដោយ៖ សារិនប្រភព៖ asiaone