ស្ទើរតែមិនគួរអោយជឿ ៖ បុរសដែលជាអ្នកធ្វើដំណើរម្នាក់ យាយពីថា ហ៊ាននោះហ៊ាន ដោយគាត់ហ៊ានលលេងជាមួយតោកំណាចមួយក្បាល ពោលគឺ ធ្វើការបញ្ឆោតវា អោយចូលទៅក្នុងរថយន្ត រួចធ្វើការបិទទ្វារ ដោយបង្ខាំងទុកវានៅក្នុងនោះ មុនពេលធ្វើការទូរស័ព្ទប្តឹងប៉ូលីសនេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស ដឹមីរ័រ ។

គួររំឭកផងដែរថា ខណៈពេលដែលក្រុមមន្រ្តីប៉ូលីសបានមកដល់ ពួកគេក៏បាននាំខ្លួន ដោយចាប់តោកំណាចដាក់ទៅក្នុងរថយន្ត រួចធ្វើការបញ្ជូនទៅអាជ្ញាធរគុយវ៉ែតកិច្ចការកសិកម្ម និងធនធានមច្ឆជាតិ ( Kuwait’s Authority for Agricultural Affairs and Fish Resources ) ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីខាងលើនេះ បានកើតឡើងក្នុងក្រុងប្រទេសគុយវ៉ែត យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីប៉ូលីសអះអាងថា តោកំណាចមួយក្បាលនេះ បានរួចចេញពីភូមិគ្រឹះមួយកន្លែង ដែលត្រូវបានគេបង្ខាំងទុក ធ្វើជាសត្វចិញ្ចឹម។
អ្នកនាំពាក្យ របស់មន្រ្តីមានសមត្តកិច្ច បានគូសបញ្ជាក់យ៉ាងច្បាស់ថា គ្រប់ក្រុមគ្រួសារទាំងអស់ ត្រូវមានការយកចិត្តទុកដាក់អោយបានខ្ពស់ ក្នុងការសម្រេចចិត្ត ថាតើគួរណា ជ្រើសយកប្រភេទសត្វបែបណា មកធ្វើជាសត្វចិញ្ចឹម៕
* ព័ត៌មានចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- កំពូលទារិកា អច្ឆរិយ ធ្លាក់ពីកំពស់ជាង ៣០ ម៉ែត្រ មិនខ្វីស្លាប់ តែរបួស គួរអោយ សង្វេគចិត្ត- ប្រទះឃើញវីដេអូ បុរសម្នាក់ បញ្ជាឧទ្ធាភគចក្រ ញាក់សាច់ មុនពេលស្លាប់- ពិតឬ ដែលថា ខ្មោចលង ទាំងថ្ងៃ កណ្តាលទីក្រុង សេអ៊ូល ?? តែដឹងអីថា ....
ដោយ ៖ រិទ្ធីប្រភព ៖ ដឹមីរ័រ