ទស្សនិកជនច្បាស់ជាបានស្គាល់ហើយថារឿង Romeo & Juliet គឺជារឿងព្រេងនិទានបែបស្នេហាប្រកាន់វណ្ណៈ បុរាណរបស់អ្នកនិពន្ធ Shakespeare ។ រឿង Romeo & Juliet ត្រូវបានគេស្គាល់ថា ជារឿងស្នេហាវិនាសព្រាត់ប្រាស់ ប្រកាន់វណ្ណៈ ស្រដៀងទៅនិងអក្សរសិល្ប៍រឿងទុំទាវ របស់ខ្មែរយើងដែរ ។
រឿង Romeo & Juliet ត្រូវបាននិពន្ធដោយ Shakespeare បោះពុម្ពផ្សាយក្នុងឆ្នាំ ១៥៩៧ ក្នុងកំឡុងពេលនៃការចាប់ផ្តើមអាជីពរបស់ Shakespeare ។ ចូលមកដល់ក្នុងឆ្នាំ ២០១៣ នេះរឿង Romeo & Juliet ត្រូវបានគេយកមកផលិតជាខ្សែរភាពយន្តខ្នាតធំ ដោយ Relativity Media ។តួឯកប្រុស Romeo នឹងសំដែងដោយ Douglas Booth និង Juliet សំដែងដោយ Hailee Steinfeld ។រឿង Romeo & Juliet 2013 នេះនឹងចាក់បញ្ចាំងឆាប់ៗ ខាងមុខនេះហើយ ដោយពេលនេះយើងទៅទស្សនា Trailer ទាំងអស់គ្នា ៕
ដោយ ៖ លីលីប្រភព ៖ huffington