ថ្មីៗនេះ បើយោងតាមប្រភពសារព័ត៌មានមួយចំនួនបានអោយដឹងថា រាល់បណ្តាទូរស័ព្ទដៃ​ Nokia Lumia Smartphone បានភ្ជាប់មកនូវកម្មវិធីពីរដ៏អស្ចារ្យដែលអោយឈ្មោះថា Camera Extras នឹង Contact Share ។

គួរបញ្ជាក់ផងដែរថា  កម្មវិធីដ៏អស្ចារ្យទាំងពីរនេះ  ត្រូវបានប្រកាសអោយដឹង   កាលពីខែមុខនេះហើយ វាត្រូវបានប្រើប្រាស់ តាមបណ្តាប្រទេសមួយចំនួនតែប៉ុណ្ណោះរួមមានដូចជា ៖​ សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសចិនជាដើម  តែមកទល់នឹងពេលនេះ  មិនថាលោកអ្នកនៅប្រទេសណា ឬនៅទីណានោះទេ លោកអ្នកក៏អាចទាញយកកម្មវិធីនោះមកប្រើប្រាស់តាមរយៈការ Download ពី Nokia Collection* បានផងដែរ។

width=488

បើនិយាយពីកម្មវិធីដ៏អស្ចារ្យទាំងពីរនេះវិញ  Camera Extras  គឺជាកម្មវិធីមួយដែលធ្វើអោយកាន់តែប្រសើរឡើងនូវរាល់បណ្តាកាម៉េរ៉ា   Lumia's Smartphone  ទាំងអស់  ពោលគឺវានឹងមានសមត្ថភាពខ្ពស់ក្នុងការផ្តិតយករូបភាពបានយ៉ាងច្បាស់  នឹងល្អឥតខ្ចោះ ជាមួយនឹងមុខងារដ៏ច្រើនដែលមាននៅក្នុងកម្មវិធី Camera Extras មួយនេះ ស្របពេលដែលកម្មវិធី​ Contact Share បង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ទាំងអស់  ក្នុងការចែករំលែកនូវទំនាក់ទំនង  តាមរយៈ SMS ក៏ដូចជា email ផងដែរ។

width=490

លើសពីនេះទៅទៀត  កម្មវីធី  Camera Extras   ក៏មានមុខងារមួយចំនួនផ្សេងៗទៀតនៅក្នុងនោះដែរដែលមានអត្ថប្រយោជន៍ខ្ពស់សំរាប់អ្នកប្រើប្រាស់ Lumia's Smartphone ទាំងអស់ ដែលមុខងារទាំងអស់នោះរួមមានដូចជា ៖ Smart Group Shot , Action Shot , Panorama នឹង Self-timer ជាដើម ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ កម្មវិធីដ៏អស្ចារ្យរបស់ Nokia Lumia Smartphone ទាំងពីរនេះ មានប្រសិទ្ធភាព  ក៏ដូចជាមានភាពទាក់ទាញ យ៉ាងណានោះ   សូមតាមដានទស្សនានូវវីដេអូឃ្លីប​ខាងក្រោមនេះ ដូចតទៅ ៖

ដោយ​ ៖ រិទ្ធីប្រភព ៖ nokia