អាមេរិក៖ តាមការអោយដឹង ពីទស្សនាវដ្ដីដេលីមែល កាលពីពេលថ្មីនេះ បានអោយដឹងថាLeina Sato គឺជាអ្នកគ្រូវ័យក្មេងដ៏ស្រស់ស្អាត ម្នាក់ដែលបានចំណាយពេលរហូតដល់ ៨ឆ្នាំក្នុងការបង្ហាត់ត្រី Dolphins ជាច្រើនក្បាល អោយចេះស្ដាប់បង្គាប់ និងអាចរាំជាមួយនាងបាន។

width=457តាមប្រភពខាងលើបានអោយដឹងថា Leina Sato មានវ័យ ២៦ឆ្នាំ រស់ក្នុងរដ្ឋ Hawaii ។នាងមិនត្រឹមតែ​វ័យក្មេងទេ តែនាងមានទេពកោសល្យណាស់ ពោលពេលបច្ចុប្បន្ននេះ នាងអាចបង្វឹកត្រី Dolphins ជាច្រើនក្បាល​ អោយស្ដាប់បង្គាប់នាង ដូចជាការត្រាប់តាមសូរសម្លេង និងរាំលេងជាំមួយនាង ជាដើម។

width=457width=457Leina បាននិយាយថា កាលពីនៅតូចនាង ពិតជាចូលចិត្ដត្រីណាស់ ជាពិសេស គឺត្រីផ្សោតនេះតែម្ដង។ នាងបានបន្ដថា កាលដែលនាងអាចទទួលបានយោគជ័យបែបនេះ​ គឹនាងបានខិតខំប្រឹងប្រែងយ៉ាស្វិតស្វាញ ក្នុងការហ្វឹកហាត់ដោយផ្ទាល់ខ្លួនរបស់នាង អស់រយៈពេលជិត ៨ឆ្នាំឯណ្ណោះ៕

 

ដោយ៖ នារីប្រភព៖ yahoo