បន្ទាប់ពីបានប្រើប្រាស់ម៉ាសដែលផ្សំឡើងពីក្រូចពោធិ៍សាត់ បានពីរបីដង អ្នកប្រាកដជាបានដឹងពីប្រសិទ្ធិភាពរបស់វិធីនេះ ដោយមុនអង្កាម និងមុនក្បាលខ្មៅត្រូវបានបំបាត់។នៅក្នុងផ្លែក្រូចពោធិ៍សាត់ មានផ្ទុកវីតាមីន C ច្រើន ដែលមានប្រសិទ្ធិភាពជួយទប់ស្កាត់ការរលាកដែលកើតឡើងដោយសារមុន ចំណែកអាស៊ីតរបស់ផ្លែក្រូចនេះក៏ជួយសម្អាត និងធ្វើឱ្យស្បែកបានភ្លឺថ្លា។ ជាមួយនិងក្រូចពោធិ៍សាត់ ផ្សំនិងម្សៅបំពង (baking soda) អ្នកប្រាកដជានឹងមានការភ្ញាក់ផ្អើលចំពោះអាថ៌កំបាំងនៃការព្យាបាលមុន និងធ្វើឱ្យស្បែកម៉ត់ តាមរយៈវិធីសាមញ្ញខាងក្រោម។គ្រឿងផ្សំ ៖១/ ម្សៅបំពង (baking soda) ១ស្លាបព្រា២/ ទឹកក្រូចពោធិ៍សាត់ ២ស្លាបព្រាវិធីធ្វើ ៖
ត្រៀម ក្រូចពោធិ៍សាត់ ១/២ ផ្លែ និងម្សៅបំពង (baking soda)
ច្របាច់យកទឹកក្រូចពោធិ៍សាត់ ២ស្លាបព្រា
យកម្សៅបំពង ១ស្លាបព្រា
លាយទឹកក្រូច និងម្សៅបំពង ចូលគ្នា និងកូរឱ្យសព្វ
វិធីប្រើប្រាស់ ៖
ដំបូងត្រូវលាងមុខឱ្យស្អាត រួចយកគ្រឿងផ្សំដែលបានលាយខាងលើ មកបំពោកលើមុខ និងទុកប្រហែលពី ១៥ ដល់ ២០នាទី ទើបលាងសម្អាតដោយទឹកក្ដៅឧណ្ហឧណ្ហ។ បំពោកម៉ាសបែបនេះចំនួនពីរដងក្នុងមួយសប្ដាហ៍។ បន្ទាប់ពីបានអនុវត្តវិធីនេះពីរ បីដង អ្នកនឹងបានឃើញប្រសិទ្ធិភាពរបស់វា ដោយមុនលែងកើតមាននៅលើផ្ទៃមុខដូចពេលមុន។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
បបូរមាត់ប្រេះ និងជាំខ្មៅ ក្នុងរដូវខ្យល់ស្ងួត ត្រូវដោះស្រាយបែបណា?
សក់ជ្រុះច្រើនរាល់ថ្ងៃ ត្រូវព្យាបាលបែបណា?
អាថ៌កំបាំង ការពារស្បែកបែកស្រកា ក្នុងរដូវខ្យល់ត្រជាក់
ប្រែសម្រួលដោយ ៖ តារាប្រភព LD