បុរសម្នាក់ត្រូវបានប៉ូលីសចាប់ខ្លួនក្រោយពេលគេបានលួចផ្លោះរបងលួចចូលក្នុងផ្ទះរបស់តារាស្រីMiley Cyrus។ បុរសដែលត្រូវបានគេចាប់ខ្លួននេះឈ្មោះ Jason Luis Rivera អាយុ ៤០ ឆ្នាំដែលគេបានអះអាងថាខ្លួនគេនេះគឺជាប្ដីស្របច្បាប់របស់តារាវ័យ ១៩ ឆ្នាំខាងលើ ខណៈដែលខ្លួនប៉ុនប៉ងផ្លោះរបងលួចចូលក្នុងផ្ទះតម្លៃ ៣ លានផោនរបស់តារារូបនេះនៅ Los Angeles។/ប៉ូលីសបានជិះកាត់ផ្ទះរបស់តារារូបនេះហើយបានឃើញជនល្មើសធ្វើដូចជាចង់លួចចូលក្រោយពេលដែលជនល្មើសឃើញប៉ូលីសគេបានរត់ពួនក្នុងកម្ពោតសួនច្បារ នៅពេលនោះប៉ូលីសបានបង្គាប់អោយជនល្មើសចេញពីទីលាក់កំបាំងមក តែយ៉ាងណាជនល្មើសម្នាក់នេះមិនព្រមចេញមកនោះទេលុះត្រាដល់ប៉ូលីសគំរាមថា នឹងប្រើប្រាស់កាំភ្លើងឆក់។ប៉ូលីសបានឆែករកឃើញមានកន្ត្រៃពីរ នៅក្នុងខ្លួនរបស់ជនល្មើសជាមួយនឹង ID និងប្រាក់ខ្លះៗ។បុរសម្នាក់នេះបានស្រែកថាគេជាប្ដីរបស់ Miley Cyrus ដែលបានរៀបការមកជាង ៥ ឆ្នាំជាងមកហើយ៕

ដោយ៖ ម៉ូកាប្រភពពី៖ Mirror