ចាប់តាំងតែពីពេល ដែលតារាចំរៀងស្រី Miley Cyrus ប្តូរស្ទីលថ្មីមក នាងតែងតែទទួលបានការរិះគន់យ៉ាងច្រើន ។ មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីការរិះគន់ គេក៏បានយកនាង ធ្វើជាផ្ទាំងស៊ីបដើម្បីជាគោលកំប្លែងផងដែរ ។ឥលូវនេះនៅអាមេរិច ជិតដល់ថ្ងៃបុណ្យ Halloween ហើយដែលជាថ្ងៃបុណ្យប្រពៃណីរបស់ពួកគេ ។ បុណ្យ Halloween ត្រូវបានគេស្គាល់ថា ជាថ្ងៃដែលខ្មោចដែលស្លាប់រួចហើយទៅនោះងើបឡើងមក ឋានមនុស្សយើងវិញ ។ ដើម្បីប្រារព្ធធ្ចើពិធីបុណ្យនេះ ពួកគេតែងតែតុបតែផ្ទះរបស់ពួកគេ ដោយភ្លើងពណ៌និងរូបលំអ ជាខ្មោចជាដើម ជាពិសេសគឺល្ពៅដែល ឆ្លាក់ធ្វើជារូបក្បាលមនុស្ស ។ ហើយឥលូវនេះ Miley Cyrus ត្រូវបានក្លាយទៅជាតារាម៉ូដែល ល្ពៅដែលត្រូវគេយកមកឆ្លាក់ធ្វើជារូបទៀតហើយ ហើយត្រូវបានគេបង្ហោះចូលពេញ Instagram អញ្ចឹងទស្សនិកជន​ ទៅទស្សនាទាំងអស់គ្នាទៅមើល ៕ 

View

width=470

View

View

View

 

ដោយ ៖ លីលីប្រភព ៖ eonline