ក្នុងឪកាសបុណ្យ Halloween ដែលជាបុណ្យរបស់ពួកបស្ចឹមប្រទេសនោះ គេចូលចិត្តតែងខ្លួនប្លែកៗដើម្បីចូលរួមកំសាន្ត បុណ្យនេះ ។ តារាៗក៏តែងខ្លួនប្លែកៗដែរ ហើយគេសង្កេតឃើញថាតារាចំរៀងវ័យក្មេង Miley Cyrus ធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលម្តងហើយម្តងទៀត ។

Mileyដើម្បីតែងខ្លួនប្លែក ចូលរួមកម្មវិធីនេះនិងគេ Miley Cyrus ក៏បានត្រៀមឈុតសំលៀកបំពាក់រួចរាល់ដែរ ។ ដំបូងនាងបានបង្ហោះរូបមួយលើទំព័រ Facebook របស់នាងជាមួយ សក់វែងពណ៌មាសធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលបន្តិចទៅ ព្រោះនាងមើលទៅ វិលរកសភាពស្រស់ស្អាតរបស់នាងវិញ តែក្រោយមកត្រូវបាននាងប្រាប់ថា គឺជាសក់ពាក់ទេ ។

Mileyរូបចុងក្រោយរបស់នាងបំផុត ពិតជាធ្វើអោយទស្សនិកជនភ្ញាក់ផ្អើលពិតៗ ព្រោះតែសំលៀកបំពាក់របស់នាងសិចស៊ីអស្ចារ្យ ។ នាងពាក់រ៉ូបពណ៌ស្វាយ ដែលមានដៃតែមួយចំហៀង ហើយមួយចំហៀងទៀត គឺនាងចំហដើមទ្រូងនាងកណ្តាលវាលតែម្តង ដែលនាងបានបិទបាំងសដុននាងដោយ គ្រាប់បិតភ្លេកៗ ។​ ទស្សនិកជនគ្រាន់តែឃើញហើយ គ្រវីក្បាលដដែលៗ ៕

width=470

 

ដោយ ៖ លីលីប្រភព ៖ facebook