អាជ្ញាធរដែនដីបាននិយាយថា៖ បុរស គ្មានផ្ទះសំបែងម្នាក់ ដែលបានចួលរួមក្នុងកម្មវិធី MTV Video Music Awards ជាមួយ Miley Cyrus បានប្រគល់ខ្លួនឲប៉ូលីស។width=710width=500width=500 ការផ្សាយ VMA កាលពី ថ្ងៃអាទិត្យ Jesse Helt អាយុ​២២​ឆ្នាំ បានទាក់ទាញឆាក ទាំងមូល នៅពេលដែល គាត់បានឡើងទៅទទួលពានរង្វាន់វីដេអូប្រចាំឆ្នាំតំណាង ឲ Miley Cyrus។ គាត់បាននិយាយថា៖ គាត់ឡើងមកទទួលពានរង្វាន់នេះ តំណាងឲ យុវវ័យដែលបានរត់ចេញពីផ្ទះ រឺគ្មានផ្ទះសំបែង ចំនួន ១,៦លាននាក់ នៅក្នុង សហរដ្ឋអាមេរិក ដែលកំពុងអត់ឃ្លាន និងភ័យខ្លាចក្នុងការជីវិតរស់នៅ នាពេល បច្ចុប្បន្ន ហើយគាត់យល់ដឹងពីរឿងនេះ ដោយសារគាត់ក៏ជាមនុស្សម្នាក់ ក្នុងចំណោមនោះដែរ។ មិនយូរប៉ុន្មានក្រោយការបង្ហាញខ្លួនរបស់គាត់ អាជ្ញាធរ Oregon បាននិយាយថា៖ កាលពី ខែវិច្ឆិកា ឆ្នាំ២០១១ យើងបានចេញ ដីកាចាប់ខ្លួនគាត់ បន្ទាប់ពី គាត់បានប្រព្រឹត្តខុស​នឹងការដោះលែងដែលមានលក្ខខណ្ឌមុន ពេលកំណត់ត្រូវដោះលែង ដោយពាក់ព័ន្ធ នឹងបទឧក្រិដ្ឋរំលោភលើសេចក្តី ទុកចិត្ត។ Helt បានធំ លូតលាស់នៅឯភាគពាយព្យនៃរដ្ឋ Oregon ជាកន្លែងដែលម្តាយរបស់គាត់កំពុងរស់នៅ។ បើតាមប្រធានសហគមន៏កែប្រែ នៃរដ្ឋ Oregon លោក Martin Silbernagel បានឲដឹងថា៖ Helt បានចូលទៅប្រគល់ខ្លួនឲប៉ូលីសកាលពីយប់ ថ្ងៃព្រហស្បតិ៏ ដោយបានបង់ប្រាក់ធានា​ចំនួន ២,៥០០ ដុល្លាសហរដ្ឋអាមេរិក ហើយក៏ បានចាកចេញទៅ។ កាលពីឆ្នាំ ២០១០ Helt ត្រូវបានចាប់ខ្លួន ក្នុងអំពើលបចូលលួច និងត្រូវបានចោទប្រកាន់ទៅលើ បទបង្កររបួសស្នាម និងការរំលោភលើផ្លូវច្បាប់។ អាជ្ញាធរ បាននិយយថា៖ ទោសលបចូលលួច ត្រូវបានច្រានចោល ប៉ុន្តែគាត់ត្រូវបាន កាត់ទោស ពីបទបង្កររបួសស្នាម និងការរំលោភច្បាប់។

 

អាន៖ សង្សាររបស់ Miley Cyrus ជាមនុស្សគ្មានផ្ទះសំបែង ត្រូវបានប៉ូលីសកំពុងតាមចាប់ខ្លួន

 

ប្រែសំរួលដោយ៖  មុនីប្រភព៖  cnn