ចាប់តាំងតែពី Miley Cyrus កែប្រែខ្លួននាង ចេញពីភាពគួរអោយស្រឡាញ់ មកជាតារាសិចស៊ីវិញនោះ នាងទទួលការរិះគន់ជាច្រើន តែនាងក៏ត្រូវប៉ាន់ខ្លាំងណាស់ដែរ ។ នាងតែងទទួលការអញ្ជើញពីកម្មវិធី និងទូរទស្សន៍ល្បីៗជាច្រើន ហើយថ្មីៗនេះគេកាន់តែភ្ញាក់ផ្អើលទៀតហើយ ។

Miley'sនៅក្នុងវីដេអូផ្សាយពាណិជ្ជកម្ម ផ្សព្វផ្សាយកម្មវិធី MTV Europe Music Awards មួយថ្មីគេបានឃើញ Redfoo សមាជិកក្រុម LMFAO នៅក្នុងនោះដែរ ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន ។ អ្វីដែលធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលនិងកាន់តែចាប់អារម្មណ៍នោះ គឺលេចចេញ Miley Cyrus នៅក្នុងវ៉ាលិសរបស់​ Redfoo ។

Miley'sឆ្នាំនេះ MTV Europe Music Awards នឹងធ្វើនៅទីក្រុង Amsterdam ប្រទេស ហូឡង់ នៅថ្ងៃទី ១០វិច្ឆិការ ខាងមុខនេះ ៕

 

ប្រែសម្រួល ៖ លីលីប្រភព ៖ youtube