ក្រុមបាល់ទាត់នីមួយៗ តែងតែមានឯកសណ្ឋានក្រុមរបស់គេរៀងៗខ្លួន ហើយត្រូវតម្រូវអោយពាក់ ក្នុងពេលប្រកួតដើម្បីតំណាង ថាជាក្រុមរបស់ខ្លួន ។ តែថ្មីៗនេះនៅប្រទេសកូឡុំប៊ី ក្រុមបាល់ទាត់មួយដែលមានឈ្មោះថា Santa Fe បានភ្លេចយកឯកសណ្ឋានខ្លួនមក នៅពេលទៅប្រកួតក្រៅទឹកដី ។ អញ្ចឹងតើត្រូវធ្វើយ៉ាងណាទៅ ទើបគេអោយចូលប្រកួត បើគ្មានឯកសណ្ឋានផងនឹង?

width=470មុនពេលចាប់ផ្តើមតង់ទី ១ អ្នកតំណាងចាត់ចែងរបស់ក្រុម Santa Fe បានចេញពីកីឡាដ្ឋានហើយទៅដើរផ្សារ ដែលនៅជិតនោះ ។ សំណាងល្អណាស់ ពេលទៅដល់ផ្សារនោះមានហាងលក់ឯកសណ្ឋានរបស់ក្រុម Santa Fe គ្រប់គ្រាន់តែម្តង ។ តែទោះជាមានឯកសណ្ឋានហើយមែនតែវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ព្រោះគ្មានលេខកីឡាករនៅពីក្រោយ អញ្ចឹងត្រូវធ្វើយ៉ាងម៉េចទៀតទៅ? ក្រុមអ្នកគាំទ្រ បានអោយហ្វឺតទៅ Santa Fe ហើយដំណោះស្រាយក័បានកើតឡើងគឺ គូលេខនៅពីក្រោយ ដោយប្រើហ្វឺត ។

Forgotគួរបញ្ជាក់ផងដែរថា អាវដែលបានទិញនោះ មានតំលៃតែប្រមាណ ៦ ដុល្លារប៉ុណ្ណោះ ។ ជាលទ្ធផលបើទោះបីជាមានការធ្វែសប្រហែសមែន តែក្រុម Santa Fe នៅតែអាចបំបាក់ក្រុមBoyaca Chico បានដែលក្នុងលទ្ធផល ២ ទល់ ០ ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ k14,espnfc