តាមប្រភពព័ត៌មានថា ប្អូនស្រីម្នាក់របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលមានប្រជាប្រិយភាពអាចនឹងឈរឈ្មោះជាបេក្ខជនរបស់គណបក្សភឿថៃ សំរាប់តំណែងនាយករដ្ឋមន្ត្រី ខណៈពេលការបោះឆ្នោតសភា និងការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីកាន់តែជិតចូលមកដល់ ។ លោកព្រំពង្ស ណុបប៉ារិទ្ធ អ្នកនាំពាក្យគណបក្សភឿថៃ ថ្លែងថា សមាជិកគណបក្សភឿថៃមួយចំនួនធំកំពុងផ្តល់ការគាំទ្រចំពោះលោកស្រី Yingluck Shinawatra ជាបេក្ខជនសំរាប់គណបក្សក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី ប៉ុន្តែសមាជិកគណបក្សត្រូវតែពិគ្រោះយោបល់គ្នា និងបោះឆ្នោតក្នុងសមាជបក្សជាមុនសិន ។លោកព្រំពង្ស ថ្លែងទៀតថា គណបក្សភឿថៃនឹងជ្រើសរើសបេក្ខជនសំរាប់តំណែងនាយករដ្ឋមន្ត្រីក្រោយពីលោកអាប់ភីស៊ីត មេដឹកនាំគណបក្សប្រជាធិបតេយ្យរំលាយសភា ដែលបើតាមចច្បាប់នឹងត្រូវធ្វើនៅពេលណាមួយក្នុងឆ្នាំ២០១១ នេះ ។ លោកស្រី Yingluck អាយុ៤៣ឆ្នាំ ជាប្អូនស្រីពៅរបស់លោកថាក់ស៊ីន ហើយប្រសិនបើលោកស្រីជាប់ឆ្នោតជានាយករដ្ឋមន្ត្រីនឹងធ្វើឱ្យលោកស្រីក្លាយជារដ្ឋមន្ត្រីស្ ត្រីដំបូងគេរបស់ប្រទេសថៃ ។ បច្ចុប្បន្នលោកស្រី Yingluck ជានាយកប្រតិបត្តិក្រុមហ៊ុនអចលនៈទ្រព្យ SC Asset Corp ៕