តារា ៖ យោងតាមប្រភពសារព័ត៌មានកំសាន្តអាស៊ី ដែលបានចេញផ្សាយនាពេលកន្លងទៅបានអោយដឹងថា គ្រប់បណ្តាសារព័ត៌មាន ក៏ដូចជាគេហទំព័រមួយចំនួន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលដែលតារាស្រីតៃវ៉ាន់ ២ រូប​ បានថើបគ្នាជាសាធារណៈនៅមុខមហាជន។

គួររំឮកផងដែរថា  រឿងដែលជាទីចាប់អារម្មណ៍មួយនេះ បានកើតឡើងកាលពីថ្ងៃទី ១​  ខែកញ្ញាក្នុងពិធីចុះហត្ថលេខា នាទីក្រុងតៃប៉ិ។ តារាស្រីតៃវ៉ាន់ ២​ រូបនោះត្រូវបានរកអោយឃើញថា ពួកគេមានឈ្មោះ Rainie Yang នឹង នាង Wilber Pan ។

width=483

អំឡុងពេលនៃកម្មវិធីចុះហត្ថលេខាមួយនេះ នាង Rainie បានសម្តែងនូវកាយវិការបែបកំប្លែងមួយពោលគឺ នាងបានចាប់ថើបមាត់ នាង  Wilber  តែម្តងក្នុងចំណោមមុខមហាជនជាច្រើនរយនាក់ ក៏ដូចជាមុខអ្នកគាំទ្ររបស់ពួកគេ ។ គួររំឮកផងដែរថា ក្រោយពីនាង  Rainie  បានសម្តែងនូវកាយវិការមួយនេះមុខមហាជន  នាងក៏បានបញ្ជាក់ប្រាប់សាធារណៈជនផងដែរថា  កាលដែលនាងបានធ្វើបែបនេះ  មិនមែនជាការបញ្ជាក់អោយឃើញថា  នាងស្រឡាញ់ស្រីដូចគ្នានោះទេ  តែផ្ទុយទៅវិញ  នាងចង់បង្ហាញក្តីស្រឡាញ់របស់នាងចំពោះ  Wilber ខណៈពេលដែលពួកគេ គឺជាមិត្តល្អនឹងគ្នាជាយូរមកហើយ។

គួរបញ្ជាក់ផងដែរថា  នៅថ្ងៃទី  ២៣  នឹង  ២៤  ខែកញ្ញាខាងមុននេះ Rainie Yang  នឹងទៅសម្តែង Concert  ៣ ក្នុងអំឡុងថ្ងៃតែមួយ ដែលនឹងធ្វើឡើងនៅឯ Taipei Neo Studio ៕

ដោយ ៖ ពិសីប្រភព ៖ asiancrunch