អ្នកជាបុគ្គលដែលចូលចិត្តលេង Facebook ប៉ុន្ដែ អ្នកមិនមានភាពជឿជាក់លើកំពស់របស់ខ្លួន នៅពេលថតបង្ហោះលើបណ្ដាញសង្គម? កុំភ័យ កម្មវិធី Spring អាចជួយលើកកំពស់របស់អ្នក។

width=479

ជាមួយនឹងកម្មវិធី Spring ដែលទើបតែត្រូវបានចេញផ្សាយសម្រាប់ប្រព័ន្ធ Android វាអាចជួយអ្នក ក្នុងការកែលំអរូបថត ពីទាប ទៅខ្ពស់ ពោលគឺវាធ្វើឱ្យរូបរាងដ៏ទាបរបស់អ្នក បានខ្ពស់ឡើង មួយរំពេច។

Spring គឺជាកម្មវិធីមួយដែលអនុញ្ញាតឱ្យអ្នកថតរូប ឬជ្រើសរើសរូបថតដែលមានស្រាប់ក្នុងម៉ាស៊ីន ហើយក្រោយមក អូសទាញទម្រង់រូបថតនោះ ទៅលើ ទៅក្រោម ជួយឱ្យរូបថតរបស់អ្នក មើលទៅខ្ពស់ជាងមុន។ ជាងនេះ Spring ក៏អនុញ្ញាតឱ្យអ្នក ជ្រើសរើសតំបន់មួយក្នុងរូបថត ហើយគ្រាន់តែអូសទាញ នៅលើកន្លែងដែលបានជ្រើសរើស ជាការស្រេច។

បន្ទាប់ពីបានកែប្រែរូបថត អ្នកដទៃនឹងពិបាកដឹងថា នេះគឺជារូបដែលត្រូវបានឆ្លងកាត់កម្មវិធី Spring ព្រោះវាមានសភាពដូចជារូបថតពិតៗ មិនមានការកាត់តអ្វីនោះទេ។

width=450

កម្មវិធី Spring នេះ កំពុងត្រូវបានដាក់ឱ្យទាញយកដោយមិនគិតថ្លៃ នៅលើផ្សារ Google Play សម្រាប់ Android ហើយវាកំពុងទទួលបានការគាំទ្រយ៉ាងច្រើន ពីអ្នកប្រើប្រាស់។ ប្រសិនចង់សាកល្បង ឬចង់ប្រើកម្មវិធីនេះ សូមចុចត្រង់នេះ

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ PhoneArena