ស្មាតហ្វូនថ្មីបំផុតរបស់ Samsung ត្រូវបានបំពាក់នូវកម្មវិធីអស្ចារ្យមួយចំនួន ដូចជាអាចបញ្ជាទិស ដៅលើអេក្រង់តាមរយះភ្នែក គ្រវីដៃដើម្បីបញ្ជា ផ្ទេរផ្ញើឯកសារបានលឿនតាមរយះ Wifi, 3G/4G...។

 /

កម្មវិធីមួយក្នុងចំណោមកម្មវិធីដែលគួរឲ្យចាប់អារម្មណ៍ នៅលើ Galaxy S4 គឺជា Application តាមដានសុខភាព S-Hewalth។ តាមការបញ្ជាក់ Samsung នឹងរៀបចំបង្ហាញនូវគំរូឧបករណ៍ មួយដែលមានដំណើរការដូចជា ម៉ាស៊ីន Pedometer ដែរ ហើយវា Connect ជាមួយ S 4 តាម រយះ Bluetooth ដើម្បីដំណើរការជាមួយ S-Health។

 /

កម្មវិធី Smart Screen នៅលើ Galaxy S 4 ជួយដល់អ្នកប្រើប្រាស់ អាចបញ្ជាស្មាតហ្វូនតាមចលនា នៃភ្នែក។

 /

ក្នុងនោះ Smart Stay មានសមត្ថភាពអាចទទួលបាន ការសំលឹងមើលរបស់អ្នកប្រើប្រាស់ថា កំពុង សំលឹងមើលស្មាតហ្វូន រឺក៏អត់ ដើម្បីរក្សាអេក្រង់ឲ្យនៅភ្លឺ មិនរលត់។

 /

កម្មវិធីមួយទៀតគឺ Smart Scroll អាចបញ្ជាទិសដៅឡើងចុះ នៅលើអេក្រង់ដោយគ្រាន់តែប្រើភ្នែក ប៉ុណ្ណោះ។

 /

Group Play មានសមត្ថភាពចែករំលែកបណ្តាឯកសារផ្សេងៗដូចជា ឯកសារការិយាល័យ, ចម្រៀង, រូបភាពរវាងបណ្តាស្មាតហ្វូន Galaxy S 4 ជាមួយគ្នាបានតាមរយះ Wi-Fi រឺ 3G/4G។

 /

បើសិនជាចង់ទស្សនាមុននូវរូបភាព រឺវីដេអូ នៅក្នុង Library តាមរយះកម្មវិធី AirView អ្នកប្រើ ប្រាស់គ្រាន់តែ ជន្លរដៃពីលើ Content នោះជាការស្រេច។

 /

ទន្ទឹមនឹងនោះ AirView នៅអនុញ្ញាត video tour ដោយគ្រាន់តែជន្លរដៃលើអេក្រង់ ដោយមិនចាំបាច់ ប៉ះផ្ទាល់លើប៊ូតុង control រឺ display time ឡើយ។

 /

ដូចនឹង HTC One, Galaxy S4 មានសមត្ថភាព Play បណ្តា Content ផ្សេងៗលើ TV រឺ ផ្ទាំងសំពត់ ស្លាយ ជាមួយ Software WatchOn។

 /

ជាមួយ Air Gestures, អ្នកប្រើប្រាស់អាចគ្រវីដៃ ដើម្បីរៀបចំឧបករណ៍ ដោយមិនចាំបាច់ប៉ះផ្ទាល់ លើអេក្រង់។ ឧទាហរណ៍ អ្នកប្រើប្រាស់អាចយកដៃដាក់ពីមុខ ដើម្បីឲ្យស្មាតហ្វូនផ្លាស់ប្តូរ Tab នៅ ក្នុង Browser រឺដើម្បីធ្វើការហៅទូរស័ព្ទចេញ រឺមិនទទួលទូរស័ព្ទ។

/

ដូច Galaxy Note II ដែរ, Galaxy S 4 ប្រើប្រាស់ widge ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចពង្រីកពង្រួមបានតាមចិត្ត។

/

ក្នុងពេលដែលប្រើ Applications ផ្សេងគ្នា អ្នកប្រើប្រាស់អាចយកដៃចុចផ្នែកខាងឆ្វេងដើម្បី access បានលឿនបណ្តា Software ដែលបានប្រើប្រាស់ច្រើនជាងគេ។

/

Player interface របស់ S 4 ក៏ត្រូវបានផ្លាស់ប្តូរស្អាតប្លែកភ្នែកជាងមុន ជាមួយ wallpaper និង fontអក្សរធំ៕

Samsung Galaxy S4 បង្ហាញខ្លួនជាផ្លូវការ 5 FullHD, Snapdragon 600 1.9Ghz/1.6GHz Exynos Octa-core

ដោយ៖ សិលាប្រភព៖ VE