ព័ត៌មានអន្តរជាតិ ៖ គេហទំព័រសារព័ត៌មានបរទេស​​   ស្កាយ កាលពីប៉ុន្មានម៉ោងមុននេះបន្តិចបានចេញផ្សាយអោយដឹងថា យុវវ័យឈាមរាវម្នាក់  ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារ ពេញមួយជីវិត កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ បន្ទាប់ពីគេបានបាញ់សម្លាប់ទារកតូចវ័យទើបតែ១៣ ខែស្លាប់អោយចេតនា បន្ទាប់ពីប្លន់លុយស្រ្តីជាម្តាយ មិនបានសម្រេច។

width=448

គួរបញ្ជាក់ផងដែរថា យុវវ័យឈាមរាវ វ័យ ១៨ ឆ្នាំរូបនេះ មានឈ្មោះថា De'Marquise Elkinsខណៈពេលដែលជនរងគ្រោះស្លាប់បាត់បង់ជីវិត ជាទារកតូចវ័យទើបតែ ១៨ ខែរូបនោះមានឈ្មោះថា De'Marquise Elkins​​   ។ លើសពីនេះ  ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់បន្ថែមអោយដឹងថា    ករណីបាញ់សម្លាប់ខាងលើនេះ  បានកើតឡើងកាលពីថ្ងៃទី  ២១ មីនាកន្លងទៅ នៅឯរដ្ឋ  Georgia  សហរដ្ឋអាមេរិក  ខណៈពេលដែលការចេញប្លន់លុយមិនបានសម្រេច ពោលគឺប្លន់លុយស្រ្តីជាម្តាយ ខណៈពេលដែលរុញរទេះទារកនាំកូនដើរកំសាន្ត។

width=444

ដោយឡែក ស្រ្តីជាម្តាយ ឈ្មោះ  Sherry West  ក៏ត្រូវបានផ្តន្ទាទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះផងដែរ     ក៏ព្រោះតែលោកស្រី  គឺជាចលករដែលបានបណ្តាលអោយឃាតករបាញ់សម្លាប់កូនព្រោះខ្លួន  ពោល  ស្រ្តីជាម្តាយ     បានបដិសេធជាច្រើនដង ក្នុងការអោយលុយទៅឃាតករ បើទោះជាគេមានការគំរាមគំហែង ដោយបាញ់កាំភ្លើងឡើងលើ ក៏ដូចជាបាញ់ចំជើងរបស់គាត់ មុននឹងបាញ់សម្លាប់ទារកតូចនៅក្នុងរទេះចំកណ្តាលថ្ងាស៕

* ព័ត៌មានអន្តរជាតិចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ទារកតូច វ័យ ៨ ខែ រងការវាយប្រហារ ពីសត្វស្វា ដោយខាំដាច់ ពងស្វាស យំគួរអោយ សង្វេគចិត្ត (មានវីដេអូ)- ដេកគុកបានសម្រេច ខណៈឡប់ ទៅសិចជាមួយនឹងពពែ- សង្វេគចិត្ត កូនដំរីយំដល់ទៅ ៥ ម៉ោង ខណៈមេ ជាន់ ចងសម្លាប់

ដោយ​ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ