ការប៉ុនប៉ង់ទិញកីឡាករខ្សៃប្រយុទ្ធសញ្ញាតិអាហ្សង់ទីន កាលូស តេវេស ពីក្លឹបបាល់ទាត់
អង់គ្លេសManchester City របស់ក្លឹប AC Milan ត្រូវបានច្រានចោលដោយក្លឹប Manchester
City។ កាលូស តេវេស បានយល់ព្រមជាលក្ខណៈផ្ទាល់ខ្លួនជាមួយនិងក្លឹប AC Milan តែ
Manchester City មិនចង់ធ្វើការលក់រូបគេក្នុងលក្ខខ័ណ្ឌខ្ចីជើងដែលនឹង ធ្វើការទិញផ្តាច់ នៅចុងបញ្ចប់រដូវកាល។
អ្នកចាត់ការក្លឹប Manchester City លោក កាលានីបាននិយាយថា AC Milan កំពុងតែធ្វើ
ការស្វែងរកកីឡាករខ្សែប្រយុទ្ធក្នុងរដូវកាលផ្លាស់ប្តូរកីឡាករបន្ទាប់ពីកីឡាករ Antonio
Cassano មានបញ្ហាសុខភាព។
ក្លឹបបាល់ទាត់ AC Milan នឹងជួបពិភាក្សាជាមួយនិង Manchester City ម្តងទៀត ហើយ
ព្យាយាមបញ្ចុះបញ្ចូលក្លឹបនេះដើម្បីលក់កីឡាករ កាលូស តេវេស រហូតដល់ថ្ងៃទី ៣១
ខែមករា។តែបើមិនបានទទួលជោគជ័យ,អាចនឹងគ្មានរឺកីឡាករខ្សែប្រយុទ្ធដទៃនឹងធ្វើការ
ទិញមកបំពេញអោយក្លឹប៕

ដោយ
វឌ្ឍនា