ជាធម្មតា សាច់មនុស្សយើងតែប៉ះមុត ជាមួយនឹងរបស់រឹងបន្តិចបន្តួច ជាពិសេសអំបែងកែវអំបែងដប ច្បាស់ជាដាច់រយះ ចេញឈាមមិនខាន ហើយបើសិនជាមានអ្វីដែលមានទម្ងន់ធ្ងន់ កិនពីលើ ជាក់ស្តែងដូចជា ឡានរូឡូ ច្បាស់ជានឹងសំប៉ែតដូចចេកចៀន ស្លាប់មួយរំពេចមិនខានឡើយ។
ប៉ុន្តែ សំរាប់បុរសឆ្អឹងដែកស្បែកស្ពាន់ នៅក្នុងវីដេអូខាងក្រោមនេះ បែរជាមានសមត្ថភាពដ៏អស្ចារ្យ ស្ទើរតែមិនជឿនឹងភ្នែក ដោយគាត់បានដេកក្រាបនៅពីលើ អំបែងដបជាច្រើន ហើយដែលញាក់សាច់ជាងនេះទៅទៀតនោះ គាត់បានឲ្យឡានរូឡូកិនពីលើ ថែមទៀត ប៉ុន្តែក្រៅតែពីមិនសំប៉ែត ដូចចេកចៀនទេ សូម្បីមុតអំបែងដប បន្តិចក៏គ្មានដែរ។ ពិតជាមិនគួរឲ្យជឿមែន !
ទស្សនាវីដេអូ នៃការសម្តែងសមត្ថភាពពិសេសនេះ ខាងក្រោមទាំងអស់គ្នា៖
ចងចាំ៖ សូមកុំព្យាយាមសាកល្បង ល្បែងដ៏គ្រោះថ្នាក់ដូច្នេះ ឲ្យសោះ !!!
ដោយ៖ សិលាវីដេអូ៖ youtube