ព្រះពុទ្ធបានត្រាស់ដឹងនៅក្រោមដើមពោធិព្រឹក នៅប្រទេសឥណ្ឌា កាលពី ២៥សតវត្សមុន ហើយបច្ចុប្បន្ន ដើមពោធិព្រឹក នៅតែមានជីវិត។

ព្រះពុទ្ធ ទ្រង់ជារាជបុត្រាមួយអង្គនៃត្រកូលក្សត្រមួយ ថ្វីបើប្រសូត្រមក ជារាជបុត្រារបស់ព្រះមហាក្សត្រ ប៉ុន្ដែ ព្រះអង្គមានការពេញចិត្តនឹងជីវិត និងទ្រព្យដែលទ្រង់មាននោះទេ ទ្រង់បានចាកចេញពីព្រះរាជវាំងដើម្បីស្វែងរកធម៌ពិត ដែលក្នុងអំឡុងពេលនៃការស្វែងរកធម៌នោះ ទ្រង់បានជួបការលំបាក និងវេទនារាប់មិនអស់។ នៅក្នុងគម្ពីរមួយចំនួនបានសរសេរថា ព្រះអង្គបានត្រាស់ដឹង ក្រោយពីការសម្មាធិរយៈពេល ៤៩ថ្ងៃ នៅក្រោមដើមពោធិព្រឹកមួយដើម ដែលស្ថិតក្នុងភូមិBodh Gaya រដ្ឋ Bihar ប្រទេសឥណ្ឌា។

width=470

ព្រះសមណ​គោតម​(ព្រះពុទ្ធ) ទ្រង់បានក្លាយជាអ្នកបង្កើតព្រះពុទ្ធសាសនា ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌​ដោយ​វិជ្ជា​និង​ចរណៈ ទ្រង់​មាន​ព្រះដំណើរ​ដ៏​ប្រពៃ ជា​អ្នក​ត្រាស់​ដឹង​ក្នុងត្រៃ​លោក ជា​បុរស​បុគ្គល​ដ៏​ប្រសើរ​បំផុត ជា​សាស្តាចារ្យ​នៃ​ទេវតា​ និង​មនុស្ស​ទាំងឡាយ ជា​អ្នក​ដាស់​តឿន​ឲ្យ​ភ្ញាក់​រលឹក។

width=330

ក្រុមអ្នកស្រាវជ្រាវរបស់មន្ទីរស្រាវជ្រាវព្រៃឈើ នៅក្រុង Dehradun រដ្ឋ Uttarakhand ប្រទេសឥណ្ឌាបានប្រកាសថា ដើមពោធិព្រឹក​ដែលព្រះពុទ្ធធ្លាប់គង់នៅ នៅតែមានជីវិតដល់សព្វថ្ងៃ។

Subhash Nautiyal អ្នកវិទ្យាសាស្ដ្រនៅមន្ទីរខាងលើថ្លែងថា ៖ ដើមពោធិព្រឹកនេះ នៅតែមានជីវិត និងពេញដោយភាពស្រស់ត្រកាល។

នៅក្បែរដើមពោធិនោះ ក៏មានប្រាសាទមួយដែលមានអាយុកាលប្រមាណជា ១,៥០០ឆ្នាំ ក៏នៅតែមានប្រាកដនៅទីនោះ។ ដើមពោធិ និងប្រាសាទនេះ គឺជាទីកន្លែងដ៏អស្ចារ្យមួយ ដែលទាក់ទាញភ្ញៀវទេសចរណ៍អន្ដរជាតិបានយ៉ាងច្រើន ជាពិសេសអ្នកកាន់ព្រះពុទ្ធសាសនា មកពីប្រទេស កម្ពុជាជប៉ុន។ល។

ដោយ ៖ សូរីយាប្រភព ៖ VE