រូបចំលាក់ព្រះពុទ្ធបដិមាដ៏ធំនេះ មានទីតាំងនៅ Sichuan ភាគខាងលិចប្រទេសចិន ដែលជាចំលាក់ដ៏អស្ចារ្យ សាងសង់សម្រាប់ឧទ្ទិសដល់ Maitreya។

រូបចំលាក់នេះហាក់ដូចជាផុសចេញពីផ្ទាំងថ្មដ៏ធំមួយ ហើយមានឥរិយាបថជារូបអង្គុយ។ រូបចំលាក់នេះត្រូវបានសាងសង់ក្នុងឆ្នាំ ៧១៣ និងបញ្ចប់ឆ្នាំ ៨០៣ ក្នុង រជ្ជកាលស្តេច Tang Dynasty ហើយសព្វថ្ងៃនេះបានក្លាយទៅជារូបចំលាក់ព្រះពុទ្ធបដិមាដ៏ធំបំផុតនៅលើពិភពលោក ដែល មានកំពស់ដល់ទៅ ៧១ម៉ែត។
សព្វថ្ងៃ រូបចំលាក់ព្រះពុទ្ធបដិមាដ៏ធំនេះ បានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនទាំងក្នុង និងក្រៅប្រទេស៕
ដោយ៖ មិនា ប្រភព៖ touropia