វត្ថុហោះដែលគេមិនស្គាល់អត្តសញ្ញាណ (UFO) ពណ៌ ស មានរូបរាងដូចថាស បង្ហាញខ្លួនច្រើនលើ ក្នុងទីក្រុងមួយ នៅភាគខាងត្បូងរដ្ឋ Colorado អាមរិក កាលពីខែកន្លងទៅ បណ្ដាលឱ្យប្រជាជនមានការព្រួយបារម្ភ។

/

អ្នកស្រី Judy Messoline ជាមនុស្សម្នាក់ដែលបានឃើញទិដ្ឋភាពចម្លែកនេះ បានថតយកសកម្មភាព និងបង្ហោះនៅលើ Youtube ។ អ្នកស្រី Judy Messoline ឱ្យដឹងថា អ្នកស្រីបានចំណាយប្រាក់ ផ្ទាល់ខ្លួនដើម្បីសាងសង់សំណង់មួយដើម្បីទស្សនា UFO មួយ នៅជ្រលងភ្នំ  San Luis ។  ចាប់តាំងពីឆ្នាំ ២០០០ ទីតាំងពី បានទស្សនាការបង្ហាញខ្លួនរបស់ UFO ចំនួនជាង ៥០លើក។

អ្នកស្រី Messoline ថ្លែងថា ៖ នៅក្នុងតំបន់នេះ មានគេឃើញ UFO តាំងពីឆ្នាំ ១៧០០ ។ ជ្រលងភ្នំ San Luis បានក្លាយជាកន្លែងដ៏ល្បីឈ្មោះ ក្នុងការស្វែងរកសកម្មភាពមនុស្សក្រៅភព។ អ្នកស្រី Messoline ក៏ឱ្យដឹងថា UFO ដែលមានរូបរាងដូចថាស ពណ៌ ស បានបង្ហាញខ្លួនជាច្រើនលើក កាលពីខែមុន ហើយវាត្រូវបានគេមើលឃើញ ពេលកំពុងហោះអណ្ដែតនៅលើអាកាស ក្នុងរយៈពេលប៉ុន្មាននាទី។

/

ទី​តាំង​ស្វែង​រក UFO របស់ អ្នកស្រី Judy Messoline ក្នុង​រដ្ឋ Colorado អាមេរិក

សូមទស្សនាវីដេអូ បង្ហាញអំពីសកម្មភាពរបស់ UFO ដែលបង្ហាញខ្លួននៅរដ្ឋ Colorado កាលពីថ្ងៃទី៣ តុលា ឆ្នាំ ២០១៤ ៖

 

ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖ Youtube/IBT