បាងកក ៖ យន្តហោះអាកាសចរណ៍ Thai Airways   មួយគ្រឿងបានបើកធ្លាក់ផ្លូវ បន្ទាប់ពីកង់ នៃជើងទម្រខាងមុខ បានបាក់ បន្ទាប់ពីមានការចុះចត ដែលបានបណ្តាលអោយមនុស្ស ១០ នាក់ជាង បានទទួលរងរបួសធ្ងន់  និង ស្រាល  នេះបើយោងតាមសេចក្តីថ្លែងការណ៍  ពីក្រុម ហ៊ុនអាកាសចរណ៍មួយនេះ ដែលបានបញ្ជាក់អោយដឹង កាលពីព្រឹកមិញនេះ។

width=447

គួររំឭកផងដែរថា ឧបទ្ទេវហេតុមួយនេះ​ បានកើតឡើងកាលពីយប់ថ្ងៃអាទិត្យ យប់មិញនេះ នៅឯអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ មានទីតាំងនៅក្នុងក្រុង បាងកក ប្រទេសថៃ។ ដោយឡែក ប្រភពសារព័ត៌មានដដែលបន្ថែមថា   យន្តហោះ  Airbus 330 - 300  ដឹកអ្នកដំ ណើរ ២៨៧ នាក់ រួមមានបុគ្គលិកបំរើការលើយន្តហោះ១៤ នាក់ផ្សេងទៀត ធ្វើដំណើរហោះ ចេញពីក្រុង Guangzhou ប្រទេសចិន។

ក្នុងនោះ អ្នកទទួលរងរបួសទាំង ១៤ នាក់  ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ  ដើម្បីធ្វើការសង្គ្រោះបន្ទាន់ហើយ៕

* ព័ត៌មានចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ប្រទះឃើញ សាកសព បាឡែនយក្ស អណ្តែតស្លាប់ លើផ្ទៃទឹក មាត់សមុទ្រ- អង់គ្លេស ជំរុញអោយ អាមេរិក វាយស៊ីរី បើទោះជាខ្លួន មិនបានចូលរួម ក៏ដោយចុះ- ទឹកជំនន់វាយប្រហារ សឹង្ហបុរី ក្រោយភ្លៀងធ្លាក់មួយមេធំ ប៉ុន្មានម៉ោងមុននេះ (មានវីដេអូ)

ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន