ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសxinhuanet បានគូសបញ្ជាក់អោយដឹងថា កាលពីថ្ងៃច័ន្ទ ទី ៩ សីហា ឆ្នាំ ២០១៣ ម្សិលម្ង៉ៃនេះនៅឯកោះ ក៏ដូចជារដ្ឋទី ៥០ របស់សហរដ្ឋអាមេរិក ពោលគឺនៅ ឯកោះហាវៃ គេឃើញមានកងទ័ពជើងទឹករបស់ប្រទេសចិន និងអាមេរិក បានធ្វើសមយុទ្ធយោធារួមគ្នា។

គួររំឭកផងដែរថា នៅក្នុងលំហាត់សមយុទ្ធយោធារួមគ្នាលើកនេះ ប្រធានបទសំខាន់នោះគឺការតាមដាន រុករកស្រាវជ្រាវ ក៏ដូចជា ការចេញយុទ្ធនាការក្នុងការជួយសង្គ្រោះដែនទឹក។លើសពីនេះទៅទៀត បើតាមប្រភពសារព័ត៌មានដដែលបន្ថែមថានៅក្នុងលំហាត់ហ្វឹកហ្វើនធ្វើសមយុទ្ធយោធាមួយនេះ គេឃើញមានការប្រើប្រាស់សព្វាវុធ ក៏ដូចជាគ្រឿងចក្រទំនើបៗរួមមានដូចជា ៖ ឧទ្ធាម្ភាគចក្រ ៣ គ្រឿង នាវាចម្បាំង ៤ គ្រឿង ក្នុងនោះរួមមាន នាវាប្រឆាំងទៅនឹងការបាញ់ម៉ីស៊ីលរបស់ប្រទេសចិន ដោយអោយឈ្មោះថា Qingdao និងនាវាចម្បាំងរបស់ចិនមួយផ្សេងទៀត មានឈ្មោះថា Linyi ។

យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលមិនបានបញ្ជាក់អោយដឹងនោះទេ ថាតើ លំហាត់ហ្វឹកហ្វើនសមយុទ្ធយោធារួមគ្នាលើកនេះ ពិតជាបានបាញ់នូវគ្រាប់ពិត ឬក៏យ៉ាងណានោះខាងក្រោមនេះគឺជាបណ្តារូបភាពមួយចំនួនស្តីពីការធ្វើសមយុទ្ធរវាងប្រទេសមហាអំណាចទាំងពីរនេះ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖



* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ក្មេងប្រុសតូច ដែលត្រូវបានគេ ខ្វេះភ្នែកចេញ អាចនឹងមើលឃើញសាជាថ្មី បើការវះកាត់ទទួលបានជោគជ័យ- រត់រកពេទ្យជួយ ខណៈខ្លួនឡើងពណ៌ បៃតង ក្រោយឆីខ្យងទន្លេ មិនសំចៃដៃ- ខ្លោចចិត្ត ៖ ៤៤ នាក់ស្លាប់ ក្នុងនោះមានទាំង ទារកតូចៗ ក្រោយរថយន្តប៊ើស បោលចូលជ្រោះជ្រៅ
ដោយ ៖ រិទ្ធីប្រភព ៖ xinhuanet