តូក្យូ៖ តាមសេចក្ដីរាយការណ៍របស់ពត៌មានក្នុងស្រុកកាលពីថ្ងៃច័ន្ទ បានអោយដឹងថា រដ្ឋាភិបាលជប៉ុន ចង់ធ្វើការផ្គត់ផ្គង់ថាមពលអគ្គីសនី អោយបានកាន់តែច្រើន សម្រាប់ដាក់អោយប្រើប្រាស់ អោយបានគ្រប់គ្រាន់នៅពេល រដូវក្ដៅមកដល់។
គួរបញ្ចាក់ផងដែរថា ដោយសារតែប្រទេសជប៉ុនរងនូវការវាយប្រហារពីគ្រោះមហន្ដរាយនៃព្យុះហ្សូណាមិ ក្នុងរយៈពេលកន្លងទៅនេះ ដូចនេះ ជប៉ុន មានការខ្វះខាតថាមពលអគ្គីសនីយ៉ាងខ្លាំង។ បន្ទាប់ពីរងនូងការខូចខាតនៃគ្រោះធម្មជាតិដ៏អាក្រក់នេះ រោងចក្រថាមពលអគ្គសនី ក៏ដូចជារោងចក្រនុយក្លេអែរ ត្រូវបានបិទផ្អាកដំណើរការជាច្រើនខែ។

ដោយសារតែនៅរដូវក្ដៅប្រទេសជប៉ុន មានអាកាសធាតុក្ដៅពេក ដូច្នេះទើបរដ្ឋាភិបាលប្រទេសនេះមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះកង្វះថាមពលអគ្គីសនីមកផ្គតផ្គង់។ មានន័យថា នៅរដូវក្ដៅប្រជាជនជាច្រើនលាននាក់ ត្រូវការថាមពលអគ្គីសនីដ៏ច្រើនបំផុត ពោលគឺគេត្រូវការប្រើបា្រស់ជាមួយ ក្រុមហ៊ុនធំៗដូចជា កង្ហារ ដាំបាយ ធ្វើម្ហូបអាហារ ជាពិសេសគឺម៉ាស៊ីនត្រជាក់តែម្ដង។
តាមប្រភពព័ត៌មានខាងលើបានអះអាងថា រដ្ឋាភិបាលជប៉ុន បានអំពាវនាវដល់គ្រប់ ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋទាំងអស់ អោយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គីសនីពី ៥- ១៥ ភាគរយ រហូតដល់ថ្ងៃទី ០៧ ខែវិច្ឆិកា ដើម្បីរក្សាថាមពលអគ្គីសនីប្រើប្រាស់នៅពេលរដូវក្ដៅមកដល់៕
ដោយ៖ សារិនប្រភព៖ asiaone