ថ្លែងអំពីដំណើរការរបស់បច្ចេកវិទ្យាបញ្ជូនភ្លើងដោយមិនប្រើខ្សែ អ្នកស្រី Katie Hall ឱ្យដឹងថា ៖ “យើងពិតជាមិនដាក់ចរន្ធអាគ្គីសនីទៅក្នុងបរិយាកាស តែអ្វីដែលយើងកំពុងធ្វើ គឺដាក់ចរន្ធមេដែក ទៅក្នុងបរិយាកាស”។ គេអាចបកស្រាយយ៉ាងដូច្នេះ ៖ WiTricity បង្កើត “ប្រព័ន្ធទទួលប្រភព” (ខ្សែភ្លើងមួយដុំ បញ្ចេញចរន្ធមេដែក  នៅពេលមានភ្លើងអាគ្គីសនី)។   ប្រសិនដុំខ្សែភ្លើងនេះមានភ្លើង ហើយយកខ្សែភ្លើងដទៃមកក្បែរ នោះវានឹងមានភ្លើងដូចគ្នា។

​សូម​បញ្ជាក់​ថា Katie Hall គឺជាបណ្ឌិតមួយរូប ដែលបច្ចុប្បន្ន អ្នកស្រីគឺជាអគ្គនាយិកាផ្នែកបច្ចេកវិទ្យាមួយរូប នៅក្នុងក្រុមហ៊ុន WiTricity (ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាគ្មានខ្សែ)។

/

បណ្ឌិត Katie Hall (អាវក្រហម ខាងឆ្វេង) កំពុងធ្វើបទបង្ហាញអំពីកុំព្យូទ័រយួរដៃ បញ្ចូលថាមពលថ្ម ដោយមិនបាច់ ដោតខ្សែចូលព្រីភ្លើង។

អ្នកស្រី Katie Hall បន្ដថា ៖ នៅពេលអ្នក នាំយកឧបករណ៍មួយ ចូលមកតំបន់មានជាតិមេដែក វានឹងបង្កើតបានជាចរន្ធភ្លើង នៅក្នុងឧបករណ៍នោះ ហើយអ្នកអាចបញ្ជូនអាគ្គីសនីបាន”។អ្នកមិនចាំបាច់ព្រួយបារម្ភ ខ្លាចភ្លើងឆក់នោះទេ អ្នកស្រី Katie Hall ធនាថា បណ្ដាប្រព័ន្ធមេដែក ដែលយកមកប្រើប្រាស់ ដើម្បីបញ្ជូនថាមពល គឺមានសុវត្ថិភាព ១០០% ពោលគឺវាដូចទៅនឹងប្រភេទមេដែកដែលប្រើនៅលើប្រព័ន្ធ Wi-Fi ។ប្រសិន អ្វីៗបានសម្រេចដូចគម្រោងរបស់ WiTricity នោះស្មាតហ្វូន ក៏នឹងត្រូវបានគេបំពាក់មុខងារនេះ ពេលនោះ ការបញ្ចូលថាមពលថ្ម នឹងប្រព្រឹត្តទៅ ដោយមិនចាំបាច់ធ្វើអ្វីទាំងអស់ គឺអ្នកអាចប្រើបានរហូតដល់ខូចថ្ម។ ចំណែកទូរទស្សន៍ ក៏ដំណើរការដោយមិនបាច់មានខ្សែភ្លើង ហើយរថយន្ដប្រើអាគ្គីសនី នឹងទទួលថាមពលនៅពេលវាកំពុងរត់នៅលើដងផ្លូវក្នុងក្រុង។បច្ចុប្បន្ន ក្រុម​ហ៊ុន WiTricity កំពុងធ្វើការជាមួយក្រុមហ៊ុនផ្នែកសុខាភិបាលមួយ ដើម្បីបញ្ចូលថាមពលអាគ្គីសនី ដល់ឧបករណ៍ជំនួយបេះដូង។ បច្ចេកវិទ្យានេះ ក៏កំពុងតែបើកផ្លូវឱ្យបណ្ដាប្រភេទឧបករណ៍អេឡេចត្រូនិច ដែលកំពុងត្រូវការថ្មជាចាំបាច់ផងដែរ។

/

ក្នុងគេហដ្ឋានឆ្លាតវៃរបស់យុគសម័យអនាគត ការបញ្ជូន និងទទួលថាមពលអាគ្គីនីដោយមិនបាច់ប្រើខ្សែ អាចនឹងប្រព្រឹត្តទៅបានដោយងាយស្រួល ដូចការប្រើអ៊ីនធឺរណិតគ្មានខ្សែ។

អ្នកស្រី Hall បញ្ជាក់ថា ៖ “គំនិតស្ដីអំពីបច្ចេកវិទ្យាដែលអាចបំបាត់ខ្សែភ្លើង នឹងអនុញ្ញាតឱ្យយើង រចនាឡើងវិញនូវអ្វីៗទាំងអស់ ទៅតាមវិធីដែលយើងមិនធ្លាប់បានគិតដល់ ប្រការនេះនឹងអាច​ជួយឱ្យឧបករណ៍ទាំងឡាយដែលយើងប្រើប្រាស់ មានប្រសិទ្ធិភាពខ្ពស់ មានភាពជាក់ស្ដែង និង​អាចផ្ទុកបាននូវមុខងារច្រើនជាងបច្ចុប្បន្ន”។នៅចំពោះមុខ ឧបសគ្គធំ គឺការបង្កើនរយៈចម្ងាយនៃការបញ្ជូនថាមពលអាគ្គីសនី ប្រកបដោយប្រសិទ្ធិភាព។ តាមការបកស្រាយរបស់អ្នកស្រី Hall រយៈចម្ងាយនេះ មានទាក់ទិននឹងទំហំដុំខ្សែភ្លើង ហើយ WiTricity កំពុងដោះស្រាយបញ្ហានេះ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ CNN/KH