ប្លែកៗ៖ លោក Rob Heard មានវ័យ ៤៧ឆ្នាំ រស់នៅក្នុងតំបន់ Somerset ប្រទេសអង់គ្លេស ស្ទើរតែត្រូវបានគេចាត់ទុកថា ជាមនុស្សទីមួយ ដែលចេះច្នៃម៉ូតផ្ទះតូចៗ ហើយការច្នៃរបស់គាត់ទៀតនោះ គឺមានភាពស្មុគស្មាញ និងចម្លែកបំផុត។

width=454

លោក Rob បាននិយាយថា ម៉ូតផ្ទះតូចៗនេះ  គឺត្រូវបានសាងសង់អំពើឈើ ដែលមានគ្រប់ជាន់ថ្នាក់ ដែលយើងមើលទៅដូចប៉មអីមួយអញ្ចឹង។  លោកបន្ដថា ផ្ទះនីមួយៗត្រូវចំណាយ ពេលដល់ទៅ ៥០០ម៉ោងឯណ្ណោះ ទើបសង់រួច។

width=454

ទោះបីជាយ៉ាងណាក៏ដោយ  លោក Rob បានបន្ថែមថា គាត់ធ្វើបែបនេះ គឺគ្រាន់តែចង់បង្ហាញអោយមនុស្ស​ទាំងអស់បានដឹង អំពីការរចនាម៉ូតផ្ទះប្លែកៗ រួចគេនឹងអាចយកម៉ូតផ្ទះ ដែលមានភាពស៊ាំញាំនេះ ទៅធ្វើជាផ្ទះធំបាន៕

ដោយ៖ នារីប្រភព៖​​ dailymail