ព័ត៌មានអន្តរជាតិ ៖ ជាមួយនឹងវត្តមានខ្បល់ព្បុះទីហ្វុង   ដែលត្រូវបានគេជឿថា ជាខ្បល់ព្យុះ ដ៏មានឥទ្ធិពលខ្លាំងបំផុតនៅក្នុងឆ្នាំ បានបណ្តាលអោយមនុស្សស្លាប់បាត់បង់ជីវិតកើនឡើង ដល់ជាង ១ ម៉ឺននាក់ហើយ ដោយនៅក្នុងនោះ  ជាង ៤  លាននាក់ផ្សេងទៀត បានទទួលរង នូវផលប៉ះពាល់អវិជ្ជមាន ប្រឈមនឹងនឹងហានិភ័យ  ភាពស្រែកឃ្លាន និងបាត់បង់ផ្ទះសម្យែ ងជាដើម ក្រោយពីមានការវាយប្រហារ មកភាគកណ្តាលប្រទេសហ្វីលីពីន កាលពីចុងសប្តា ហ៍កន្លងទៅនេះ។

/

គួររំឭកផងដែរថា ជាមួយនឹងគ្រោះធម្មជាតិដ៏អាក្រក់មួយនេះ បានញ៉ាំងអោយពិភពលោក មានការតក់ស្លុតជាខ្លាំង​ ខណៈទំព័រសារព័ត៌មានល្បីៗបរទេសបានចាប់អារម្មណ៍ចុះផ្សាយ ជាបន្តបន្ទាប់  នៅក្នុងទំព័រមុខរបស់ខ្លួន   ។ យ៉ាងណាមិញ ជាមួយនឹងភាពតក់ស្លុត ក៏ដូច ជា ចែករំលែកនូវសមានទុក្ខដល់ក្រុមគ្រួសារនៃសព  ជាពិសេស  ប្រជាពលរដ្ឋរស់នៅក្នុង ប្រទេសហ្វីលីពីនទាំងអស់នោះ មេដឹកនាំពិភពលោក  ក៏ដូចជា  បណ្តាតារាល្បីៗ បានផ្ញើ សាររំលែកនូវសមានទុក្ខដ៏ក្រៀមក្រំមួយនេះ ដោយនៅក្នុងនោះ  មានអត្តន័យរួមដូចខាង ក្រោម ៖

/

លោក John Kerry ជារដ្ឋលេខាធិការសហរដ្ឋអាមេរិក​ ៖ តាំងនាមអោយប្រជាជនអាមេរិក ទាំងអស់ ខ្ញុំបាទពិតជាមានសេចក្តីរន្ធត់ជាខ្លាំង នៅពេលដែលបានដឹងឭព័ត៌មានមួយនេះ ដូច្នេះ ឆ្លៀតនៅក្នុងឱកាសនេះ សហរដ្ឋអាមេរិក សូមចូលរួមចំណែករំលែកនូវសមានទុក្ខ ដ៏ក្រៀមក្រំមួយនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋហ្វីលីពីនទាំងអស់   អាមេរិក ត្រៀមខ្លួន រួចជាស្រេច  ក្នុងការពួតដៃសហការ  សាមគ្គីភាព   ជាថ្លុងមួយ   ក្នុងការចុះជួយសង្គ្រោះ ខណៈទូតរបស់យើងប្រចាំប្រទេសហ្វីលីពីន  និងបន្តទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយ ប្រទេសនេះ។

លោកប្រធាន Valerie Amos  តំណាងអោយអង្គការសហប្រជាជាតិ  ទទួលបន្ទុកមនុស្ស ធម៌ ៖ ខ្ញុំពិតជាសោកស្តាយជាខ្លាំង ចំពោះរបាយការណ៍អះអាងអោយដឹងថា ប្រទេសនេះ រងគ្រោះយ៉ាងខ្លាំង បណ្តាលមកពីខ្យល់ព្យុះធម្មជាតិទីហ្វុង ឈ្មោះ ហាយយ៉ាន់ នៅក្នុងប្រ ទេសហ្វីលីពីន។ អង្គការសហប្រជាជាតិ ​​  នៅតែបន្តគាំទ្រ​ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាចាំបាច់ណាមួយ ពីសំណាក់ប្រទេសនេះ ក្នុងការស្នើសុំពីសហគមន៍អន្តរជាតិ។

width=427

បន្ថែមពីលើនេះ ក៏មានសាររំលែកទុក្ខមួយចំនួនផ្សេងទៀតផងដែរ ពីសំណាក់តារាពិភពលោកល្បីមួយចំនួនផ្សេងទៀតផងដែរ ក្នុងនោះរួមមាន  នាង  Rihanna ជាតារាចម្រៀង លោក Kevin Bacon ជាតារាសម្តែងផងដែរ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ Click2houston