/ភាពអង់អាចរបស់ក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់បានជួយសង្គ្រោះជិវិតមនុស្សចំនួន ១៧ នាក់ដែលបានរួមដំណើរក្នុងរថយន្តសាលាជាមួយគ្នា។ អ្នកបើកបររថយន្តបានមានអការៈខ្យល់ចាប់ហើយសន្លប់បាត់ស្មារតីនៅពេលដែលកំពុងតែបើកបររថយន្តតាមផ្លូវ។ ជាសំណាងល្អមានក្មេងប្រុសម្មាក់គឺ Jeremy Wuitschick ក្មេងប្រុសអាយុ ១៣ ឆ្នាំរៀនថ្នាក់ទី ៧ បានស្ទុះចេញពីកៅអីរបស់ខ្លួនហើយមកកាន់ចង្កូតរថយន្តបង្វែរមករកចិញ្ចឹមផ្លូវហើយកាច់សោររថយន្តនោះបញ្ឈប់ដោយសុវត្តិភាព។

ដោយ៖ វឌ្ឍនាប្រភពពី៖ vyperlook