នាវាកាហ្គោដោតទង់ជាតិកម្ពុជាមួយគ្រឿង បានជួបគ្រោះអគ្គីភ័យនៅកំពង់ផែមួយក្នុងទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃទី៧ មករា បណ្តាលឱ្យស្លាប់នាវិកជនជាតិចិន៤នាក់ ។ នៅពុំទាន់មានសេចក្តីរាយការណ៍ថា តើនាវានេះត្រូវភ្លើងឆេះដោយសារមូលហេតុអ្វីនៅឡើយក្នុងពេលភ្លាមៗ រួចគេក៏ពុំដឹងថា តើក្នុងនាវានេះមាននាវិកប៉ុន្មាននាក់ និងមានសញ្ជាតិអ្វីខ្លីដែរ ។ ទើបមានសេចក្តីរាយការណ៍ដំបូង ពីនាវិកចិន៤នាក់ស្លាប់ប៉ុណ្ណោះ៕