ក្នុងពេលដែល HTC One X+ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.1 ជាមួយនឹង CPU Quad-Core, HTC Accord 8X គឺជាម៉ូដែល Windows Phone 8 ជាមួយ CPU Dual-Core និងអេក្រង់ទំហំ 4,3 inch។

ព័ត៌មានស្តីពីរូបសណ្ឋាន រូបភាពរបស់ស្មាតហ្វូនពីរខាងលើទើបតែបានចែករំលែកនៅលើគេហ-ទំព័របណ្តាញសង្គម Twitter។ លទ្ធភាពច្រើនដែលស្មាតហ្វូនទាំងពីរម៉ូដែលនេះ នឹងមានមុខនៅក្នុងពិធីបង្ហាញណែនាំរបស់ HTC ថ្ងៃទី19/9 ខាងមុខនេះ ឯសហរដ្ឋអាមេរិច ក្នុងពេលដែលគំរូOne ST, One SC និង One SU ទើបតែបង្ហាញខ្លួននៅចិន។

/

OneX+ ជា model ប្រើ Android 4.1 Jelly Bean

បើតាម GSM Arena, One X+ គឺជា model HTC ដំបូងគេដែលត្រូវបានដំឡើងប្រព័ន្ធប្រតិបត្តិការAndroid Jelly Bean 4.1 ហើយវាក៏ជា Version Upgrade របស់ One X ដែលបានដាក់លក់កាលពីដើមឆ្នាំនេះ។ នៅតែប្រើប្រាស់ chipset Tegra 3 Quad-Core ប៉ុន្តែល្បឿនរបស់វាបានកើនឡើងដល់ 1,6 GHz, RAM 1 GB, មេម៉ូរីក្នុង 32 GB ជាមួយខ្នាតប្រវែងទាំងបី 134,36 x 69,9 x 9,3 mm,និងមានទម្ងន់ 129g។

/

ព័ត៌មានលំអិតមួយចំនួនស្តីពី Windows Phone 8 Accord របស់ HTC

ផលិតផល Hot បន្ទាប់ទៀតរបស់ HTC ដែលទើបតែបានបង្ហាញខ្លួនដែរនោះគឺ HTC 8X ជាមួយលេខកូដ C620a។ នេះគឺជាគំរូ Windows Phone 8 ដំបូងគេរបស់ក្រុមហ៊ុនទូរស័ព្ទតៃវ៉ាន់ ដែលមានឈ្មោះ Accord។

វាបំពាក់នូវ RAM 1 GB, មេម៉ូរីក្នុង 16 GB, Camera 8 MP ជាមួយកាណុង 28 mm, F2.0, NFC, Beats Audio មិនចាញ់ OneX+ ឡើយ ប៉ុន្តែបើតាម GSM Arena, 8X នឹងប្រើប្រាស់Chip Dual-Core ល្បឿន1,2 GHz និងមានអេក្រង់ HD 4,3 inch តែប៉ុណ្ណោះ៕

ដោយ៖ សិលាប្រភព៖ VE