ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសស្កាយ ដែលទើបតែបានចេញផ្សាយ កាលពីពេលកន្លងទៅនេះបានគូសបញ្ជាក់អោយដឹងថា តារាសម្តែងប្រុសជើងចាស់ របស់សហរដ្ឋអាមេរិក លោក Dick Van Dyke ត្រូវបានរកអោយឃើញថា បានរួចផុតពីសេចក្តីស្លាប់ ដោយមិនបានទទួលរងរបួសអ្វីនោះទេ ខណៈពេលដែលរថយន្តទំនើប Jaguar ដែលគាត់កំពុងតែបើកមួយគ្រឿងនោះ បានហុយផ្សែង និងឆាបឆេះស្ទើរតែទាំងស្រុង ។

គួររំឭកផងដែរថា ករណីឆាបឆេះរថយន្តទំនើបយ៉ាងសន្ធោសន្ធៅ ដោយមិនទាន់បានដឹងមូលហេតុ របស់តារាសម្តែងប្រុស អាមេរិកមួយនេះ ទើបតែបានកើតឡើងកាលពីពេលកន្លងទៅនេះ នៅឯរដ្ឋ Los Angeles ។ លើសពីនេះ ប្រភពសារព័ត៌មានដដែលក៏បានចេញផ្សាយបន្ថែម នូវវីដេអូថតបានស្រស់ៗផងដែរ ពីសំណាក់ក្រុមមនុស្សៗដែលជាអ្នកធ្វើដំណើរដូចគ្នា។ ដូច្នេះ ដើម្បីជ្រាបកាន់តែច្បាស់ ថាតើរថយន្តទំនើបនោះ អាចឆេះបានយ៉ាងណានោះ តាមដានទស្សនាវីដេអូឃ្លីបខ្លី ដែលមាននៅខាងក្រោមនេះ បន្តិចទៅ ៖
* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ជាបន្តបន្ទាប់ ៖
- ខ្មាន់កាំភើ្លង បើកការវាយប្រហារសម្លាប់រង្គាល ស្លាប់ ២ នាក់ របួស ៥ នាក់ នៅភោជនីយដ្ឋានមួយកន្លែង- រិះគន់ពេញប្រព័ន្ធអ៊ិនធើណេត ខណៈលេចធ្លាយ រូបថតយុវវ័យ សិចតាមទីសាធារណៈ- តោះទៅមើល តារាបរទេសល្បីៗ កាលពីនៅក្មេង បន្តិចទៅមើល
ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ