ចុងក្រោយក្រុមណាដែលជាស្តេចយូរ៉ូ២០១២នេះ យើងបានរកឃើញហើយកាលពីយប់រំលងអាធ្រាត្រថ្ងៃទី 02/07 នេះ។ ក្រុមជើងខ្លាំងអេស្បាញ គឺជាក្រុមដែលលើកពានយូរ៉ូឆ្នាំ២០១២នេះ ហើយក៏ជាក្រុមដែលបានកែប្រែប្រវត្តិសាស្ត្រយូរ៉ូដោយលើកពានពីររដូវកាលជាប់គ្នា ដែលពីមុនមិនមានក្រុមណាធ្វើបានឡើយ ចាប់តាំងពីឆ្នាំ1960 មក។
ចូលប្រកួតធ្វើបានយ៉ាងល្អ អេស្បាញរកគ្រាប់បាល់នាំមុខបានយ៉ាងឆាប់រហ័សដោយកីឡាករ Silvaនៅនាទីទី14។ ពេលនោះ Italia ខិតខំយ៉ាងខ្លាំងក្នុងការរកគ្រាប់បាល់ស្មើ ប៉ុន្តែមិនអាចធ្វើអ្វីបានទៅលើខ្សែការពារដ៏រឹងមាំរបស់ក្រុមជើងខ្លាំងអាវក្រហម។ ក្នុងតង់ទីមួយ ក្រៅពីមិនអាចធ្វើអ្វីអេស្បាញបាន អ៊ីតាលីត្រូវទទួលបានសំពាធបន្ថែមទៀត ដោយការរកបានគ្រាប់បាល់ទី2 របស់អេស្បាញដោយកីឡាករ Alba នៅនាទីទី41។
ចូលដល់តង់ទី2 Italia ដោយការប្តេជ្ញាចិត្តដាច់ខាតរកឲ្យបានគ្រាប់បាល់នោះ គ្រូបង្វឹក Prandelli បានធ្វើការផ្លាស់ប្តូរកីឡាករមួយចំនួនចូលប្រកួតដូចជា Di Natale និង Motta។ ឱកាសរកបានគ្រាប់បាល់ជាច្រើនត្រូវបានកន្លងផុតទៅគួរឲ្យសោកស្តាយ ដោយការធ្វើមិនបានសំរេចរបស់កីឡាករ Di Natale។ អ៊ីតាលីកាន់តែចាញ់ប្រៀបថែមទៀតនៅពេលដែល Motta រងរបួសមិនអាចប្រកួតបានទៀតហើយអស់សិទ្ធិក្នុងការផ្លាស់ប្តូរកីឡាករ។ ការលេងតែកីឡាករ 10នាក់ ពិតជាមានការលំបាកយ៉ាងខ្លាំងសំរាប់អ៊ីតាលីក្នុងការរកគ្រាប់បាល់ស្មើអេស្បាញ។ នៅពេលមានប្រៀបដូច្នះហើយ ក្រុមជំរើសជាតិអេស្បាញមិនបានបន្ធូរដៃលើគូប្រជែងឡើយ ដោយបានផ្តាច់ក្តីសង្ឃឹមទាំងស្រុងរបស់អ៊ីតាលី ដោយស៊ុតបាល់បញ្ចូលទីបានពីរគ្រាប់ទៀតនៅនាទីទីចុងក្រោយ ដោយ Torres និង Mata។

អេស្បាញ ស្តេចយូរ៉ូ២០១២
ឈ្នះ Italia 4-0, អេស្បាញការពារបានសំរេចពានរង្វាន់យូរ៉ូរបស់ខ្លួន ដែលក្នុងប្រវត្តិសាស្រ្តយូរ៉ូចាប់តាំងពីឆ្នាំ1960 មក មិនមានក្រុមណាធ្វើបានរឿងនេះឡើយ ហើយក៏ក្លាយជាំក្រុមជំរើសជាតិដំបូងគេដែលលើកពាន ក្នុងការប្រកួតធំៗ 3រដូវកាលជាប់គ្នា ដែលក្នុងនោះ យូរ៉ូពីរ(2008, 2012) និង World Cup 2010 មួយ៕
Video Highlight Goals Spain Vs Italy
លទ្ធផល៖ អេស្បាញ-អ៊ីតាលី (4-0)រកបានគ្រាប់បាល់៖ Silva (14), Alba (41), Torres (84), Mata (88)កីឡាករចូលប្រកួត៖

ដោយ៖ សិលាប្រភព៖ 24h