កូរ៉េខាងជើង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង មួយបានចេញផ្សាយ កាលពីថ្ងៃទី ២៥ កក្កដា ឆ្នាំ ២០១២ ថា ពេលថ្មីៗនេះ គេតែងតែឃើញ លោកមេដឹកនាំផ្ដាច់ការកូរ៉េខាងជើង Kim Jong- Un ទៅណាមកណា គឺមានមនុស្សស្រីប្លែកមុខម្នាក់ទៅតាមជាប់រហូត។
នាង Ri Sik-ju មានវ័យប្រហែលជា ២០- ៣០ឆ្នំា គឺជាស្រី្ដដ៏ស្រស់ស្អាតម្នាក់ ដែលថ្មីៗនេះ នាងតែងតែមានវត្ដមាននៅក្បែរលោក គីមរហូត។ វត្ដមានដ៏ញឹកញាប់របស់នាង ជាមួយមេដឹកនាំផ្ដាច់ការវ័យក្មេង នៃប្រទេស កូរ៉េខាងជើងនេះហើយ ទើបមានមតិភាគច្រើនបាន ចោទឡើងថា លោកគីម បានរៀបអាពារហ៍ពិពាហ៍ដោយអាថ៌កំបាំង។
បញ្ហាទំនាក់ទំនង រវាងលោក គីម និងនាង Ri Sol-ju ស៊ីជម្រៅយ៉ាងណានោះ គឺគេនូវមិនទាន់ដឹងច្បាស់នូវឡើយទេ។ បើតាមមតិភាគច្រើន ក៏ចោទដែរថា នាង RI អាចជាជំនួយការពិសេសលោកប្រធានគីម ក៏ថាបាន។ ដូច្នេះមានតែរងចាំតាមដាន ជាមួយគ្នាពេលក្រោយទៀត៕
ដោយ៖ ពឹក្សាប្រភព៖ yahoo