កាលពីថ្ងៃម្សិលមិញ Android MX បានចែករំលែកពួកយើងនូវខ្សែវីដេអូមួយ ដែលរៀបរាប់ពីស្មាតហ្វូន Galaxy S3 ប្រើប្រាស់ Android 4.1.1(Jelly Bean) ដែលទើបតែGoogle ដាក់ឲ្យប្រើប្រាស់។​

មុននេះ Samsung ធ្លាប់បានសន្យាថានឹងធ្វើការអាប់ដែត Jelly Bean សំរាប់ Galaxy S3 Version International ដែលនឹងត្រូវពួកគេដាក់បង្ហាញនៅចុងខែសីហានេះ។ ប៉ុន្តែជាមួយខ្សែវីដេអូនេះយើងអាចឃើញថា Jelly Bean ត្រូវបានបញ្ចប់សព្វគ្រប់ ហើយនេះគឺជា Version ជាផ្លូវការដែលនឹងធ្លាក់ដល់ដៃអ្នកប្រើប្រាស់។

/

Android 4.1.1(Jelly Bean) សំរាប់ Galaxy S3

សព្វថ្ងៃ Samsung នៅមិនទាន់ប្រកាសជាផ្លូវការនៅថ្ងៃដាក់បង្ហាញឲ្យប្រើប្រាស់ Jelly Bean សំរាប់ Galaxy S3 ប៉ុន្តែវាពិតជានៅមិនយូរថ្ងៃទៀតឡើយ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូបង្ហាញពីការ Update Jelly Bean សំរាប់ Galaxy S3

ដោយ៖ សិលាប្រភព៖ TTE