Optimus GJ គឺជាស្មាតហ្វូនថ្មីមួយរបស់ LG ដែលទើបតែត្រូវបានក្រុមហ៊ុននេះ បង្ហាញខ្លួនជាផ្លូវការ នៅតៃវ៉ាន់ ក្នុងតំលៃជាង 600 USD។ វាមានរាងស្រដៀងទៅនឹង Optimus G ប៉ុន្តែ GJ បានបំពាក់នូវសមត្ថភាពការពារជម្រាបទឹក និងហុយចូលនៃធូលីតាមស្តង់ដារ IP57។ ស្មាតហ្វូនអាចត្រាំក្នុងទឹកជម្រៅ មួយម៉េត្រ បានប្រហែល ៣០នាទី។ ជាក់ស្តែង GJ មានការរចនាម៉ូត សំបកធ្វើពីជ័រអាចដោះបាន ជំនួសឲ្យសំបកអាលុយមីញ៉ូមមិនអាចដោះបាន ដែលមាននៅលើ Optimus G ។

រូបសណ្ឋាននៃស្មាតហ្វូនមិនជ្រាបទឹកនេះ មិនមានអ្វីផ្លាស់ប្តូរច្រើនទេ បើប្រៀបនឹង Version ដើម។វាបានបំពាក់ នូវអេក្រង់ HD 720p 4,7 inch, ប្រើប្រាស់ chip quad core Snapdragon S4 Pro ល្បឿន1,5 GHz និង RAM 2 GB។ ផ្នែកខាងក្រោយគឺជាកាមេរ៉ា 13 megapixel ក្នុងនោះកាមេរ៉ាមុខ មានទំហំ 1,3 megapixel។ Optimus GJ មានមេម៉ូរីក្នុង 16 GB, ថ្ម 2.280 mAh។

/

បច្ចុប្បន្ន LG នៅមិនទាន់ឲ្យដឹងពីផែនការបង្ហាញខ្លួន Optimus GJ Version អន្តរជាតិ សំរាប់ទីផ្សារប្រទេសដទៃផ្សេងទៀត ក្រៅពីតៃវ៉ាន់ នៅឡើយទេ។

ទស្សនារូបភាពជាក់ស្តែងនៃ Optimus GJ ដូចខាងក្រោម៖

/

/

/

/

/

/

/

/

ដោយ៖ សិលាប្រភព៖ VE