ទីភ្នាក់ងារព័ត៌មានបារាំង AFP បានដកស្រង់ព័ត៌មាន ពីកាសែតក្នុងស្រុកកូរ៉េខាងជើង ថា តុលាការកូរ៉េខាងជើង បានចេញសេចក្ដីស ម្រេចប្រហារ ជីវិតមនុស្ស ៨០នាក់ ព្រោះបានលួចមើល ភាពយន្តរបស់កូរ៉េខាងត្បូង កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០១៣ កន្លងទៅនេះ។
រដ្ឋាភិបាលកូរ៉េខាងជើង បានអំពាវនាវឲ្យ ប្រជាជនប្រមាណ ១ម៉ឺននាក់ មកធ្វើការជួបជុំគ្នា នៅពហុកីឡដ្ឋាន ក្នុងទីក្រុងវ៉ាន់សាន ដើម្បីទៅមើលការបាញ់ ប្រហារជីវិត អ្នកទោសទាំង ៨០នាក់។ ក្នុងចំណោមអ្នកទោសទាំងនោះ អ្នកខ្លះជាប់ពាក់ព័ន្ធ នឹងបទល្មើសសេពសន្ថវ។ ជាមួយគ្នានោះ សារព័ត៌មាន របស់កូរ៉េខាងត្បូង បានអះអាងថានេះ ជាព័ត៌មានពិត ដែលពលរដ្ឋកូរ៉េខាងជើង បានលួចមើលភាពយន្ត ដែលផលិត ដោយកូរ៉េខាងត្បូង ហើយនេះត្រូវបាន តុលាការកូរ៉េខាងជើង ចាត់ទុកជាបទល្មើស ធ្ងន់ធ្ងរដែលមិន អាចលើកលែងបាន។

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល