បុរសក្លាហានម្នាក់ Zhou Chongអាយុ២៣ឆ្នាំ ក្នុងពេលកំពុងតែធ្វើដំណើរទៅGuangzhou ដើម្បីធ្វើការ គាត់បានភ្ញាក់ផ្អើលដោយឃើញ និងបានជួយសង្គ្រោះក្មេងស្រីអាយុ៤ឆ្នាំម្នាក់ដែលកំពុងព្យួរជាប់កនៅសំយាកផ្ទះ។
ស្ថានភាពពេលនោះពិតជាគ្រោះថ្នាក់ ក្មេងស្រីម្នាក់នោះមានការភ័យខ្លាចយ៉ាងខ្លាំង។ ដោយមិនគិតអ្វីច្រើន បុរស Zhou បានតោងឡើងតាមជញ្ជាំងក្រៅផ្ទះ ដោយជាន់តាមសំយាកផ្ទះដើម្បីទប់ និងសង្គ្រោះក្មេងស្រីចូលក្នុងផ្ទះដោយសុវត្ថិភាព។

សកម្មភាពជួយសង្គ្រោះក្មេងស្រីរបស់ Zhou Chong
សូមទស្សនាសកម្មភាពជួយសង្គ្រោះនេះទាំងអស់គ្នាណា!
ដោយ៖ និស្ស័យប្រភព៖ zing