ព័ត៌មានអន្តរជាតិ ៖​ យ៉ាងហោចណាស់ ក្រុមមនុស្ស ៦ នាក់ បានស្លាប់បាត់បង់ជីវិត ​​ ខណៈ៣ នាក់ផ្សេងទៀត ក៏កំពុងតែរស់ទាំងត្រដរខ្យល់ ក្រោយរថយន្តទេសចរណ៍ ដឹកអ្នកដំណើរជនជាតិចិនមួយគ្រឿង បើកធ្លាក់ចូលជ្រលងជ្រោះជ្រៅ  នៅលើកោះទេសចរណ៍ដ៏ល្បីរបស់ប្រទេសឥណ្ឌូនេស៊ី កោះបាលី នេះបើតាមការដកស្រង់សម្តីមន្រ្តីផ្លូវការ ថ្ងៃអង្គារនេះ។

អ្នកទេសចរជនជាតិចិន ៤ នាក់ បុរសជាអ្នកបើករថយន្តម្នាក់ ក៏ដូចជា មគ្គុទេសក៏ទេសចរម្នាក់ ពួកគេទាំងអស់គ្នា បានស្លាប់បាត់បង់ជីវិត ក្នុងករណីគ្រោះថ្នាក់លើកនេះខណៈពេលដែលរថយន្តរបស់ពួកគេ ព្យាយាមបើកឡើងទៅកំពូលច្រាំងថ្មចោទ គោលបំណងចង់ទៅទស្សនាប្រាសាទហិណ្ឌូ ដែលមានទីតាំងនៅលើនោះ។

width=435

យ៉ាងណាមិញ  ប្រភពសារព័ត៌មានដដែលបន្ថែមថា  ករណីគ្រោះថ្នាក់មួយនេះ  បានកើតឡើងកាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍កន្លងទៅនេះ ពោលគឺគ្រោះថ្នាក់រថយន្តប៊ើសបោលចូលជ្រៅជ្រៅ ដែលជម្រៅដល់ទៅ ១៥ ម៉ែត្រ។  គួរបញ្ជាក់ផងដែរថា  រថយន្តទេសចរណ៍មួយគ្រឿងនេះ ដឹកអ្នកដំណើរ មានគ្នាដល់ទៅ ១៥ នាក់ ក្នុងនោះរួមមានទាំងអ្នកបើកបរ និងមគ្គុទេសក៏ទេសចរម្នាក់ផ្សេងទៀតផងដែរ។

កោះបាលី គឺជាកោះទេសចរណ៍ដ៏ល្បីមួយរបស់ប្រទេសឥណ្ឌូនេស៊ី   ខណៈភ្ញៀវទេសចរលើពិភពលោក ក៏កំពុងតែចាប់អារម្មណ៍នូវគោលដៅទេសចរណ៍មួយនេះ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ channelnewsasia