គេហទំព័រ Phonearena បានឲ្យដឹងថា Motorola Moto X នឹងជាឧបករណ៍មួយដែលមានតំលៃលក់សមរម្យ ដែលពួកយើងសុទ្ធតែប្រាថ្នាចង់បាន។ ស្មាតហ្វូននេះ នឹងមានតំលៃលក់ចាប់ផ្តើម299 USD សំរាប់ Version 16GB និងតំលៃ 349 USD សំរាប់ Version 32GB នៅអាមេរិច។
គេហទំព័របច្ចេកវិទ្យា PhoneArena បានបន្តឲ្យដឹងថា នៅអឺរ៉ុបក៏នឹងមានតំលៃលក់ ប្រហែលគ្នាសំរាប់ 16GB និង 32GB គឺ 299 euro និង 349 euro។

Google នឹងបង្ហាញខ្លួន Moto X នៅថ្ងៃទី ០១ ខែសីហា ខាងមុខនេះ នៅអាមេរិច ហើយនឹងដាក់លក់ នៅក្នុងខែដដែលនេះផងដែរ៕
ដោយ៖ សិលាប្រភព៖ VReview