កំពង់ឆ្នាំង៖ យុវជន ជនជាតិ វៀតណាមម្នាក់ បានលង់ទឹកទន្លេស្លាប់ ខណៈពេល យុវជនរូបនោះបានមុជទឹក ចូលទៅស្រាយខ្សែ យុថ្កាផ្ទះបណ្តែតទឹករបស់ខ្លួន ។ ហេតុការណ៍ ខាងលើនេះបានកើតឡើងកាល ពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅចំណុច ផ្ទះបណ្តែតទឹកទន្លេ ក្នុង ភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចបាន អោយដឹងថា ដំបូងឡើយ គេសង្ស័យថា យុវនរូបនោះ ទំនងជាឆក់ខ្សែភ្លើង ខណៈមុជទៅក្នុងទឹកនោះ ទើបប្រជាពលរដ្ឋ ញាតិ មិត្តជិតខាង ស្រង់ជនរងគ្រោះយក ទៅលាបភក់ ប៉ុន្តែបើយោងតាម ម្តាយបង្កើតជនរងគ្រោះ ឈ្មោះ ង្វៀង ធីវៀក បានអោយដឹងថា កូនប្រុសរបស់គាត់ ឈ្មោះ ង្វៀង យ៉ាំងថាន់ អាយុ១៧ឆ្នាំ បានលង់ទឹកស្លាប់ ខណៈពេលមុជទឹក ដើម្បីស្រាយខ្សែយុថ្កា ថយផ្ទះទៅក្រោយ (ប្តូរទីតាំង) ។

ជនរងគ្រោះ ទំនងជាមុជទឹក ពេលងើប ឡើងវិញចូល ទៅក្នុងពាងខណៈ ផ្ទះបណ្តែតទឹក របស់គេយកពាង ធ្វើជាពោងបណ្តែតនោះ ។  សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ និងសាច់ញាតិ កំពុងតែរៀបចំចាត់ចែង ធ្វើបុណ្យ ទៅតាមប្រពៃណី របស់ពួកគេ៕

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល