អង់គ្លេស៖ ក្មេងស្រីអាយុ ៥​ឆ្នាំនៅអង់គ្លេសភាគច្រើន កំពុងជួបនូវបញ្ហាសុខភាពផ្នែករាងកាយ។ពូកនាងមានការភ័យខ្លាចយ៉ាងខ្លាំង ដូច​ជាការឡើងទំងន់ ឈឺសន្លាក់ឆ្អឹង និងមួយចំនួនទៀតគឺ ការ​ប្រែប្រួលខុសប្រក្រតីនៃសរីរាង្គកាយ។ នេះបើតាមសម្ដីលោកស្រី Jo Swinson ជាមន្ត្រីជាន់ខ្ពស់តំណាងព្រឹទ្ធសភា UK ដែលបាននិយាយកាលពីថ្ងៃ ៣០​ ឧសភា ២០១២នេះ។width=452

លោកស្រី Jo Swinson
width=450
តាមប្រភពត៌មានដដែលបានអោយដឹងថា ចំនួនក្មេងស្រីដែលមានអាយុប្រហែល ៥​ឆ្នាំ​ ហើយសុខភាពមុនសូវល្អ កំពុងកើនឡើងគួរអោយគត់សំគាល់ ដែលពូកគេភាគច្រើន​ កំពុងជួបនូវបញ្ហាបំរ៉ែបំរួលនៃទំងន់ ដែលបណ្ណាលមកពីការញុំា ខុសប្រក្រតីដូចជា ការ៉េម​ ឬ​សារធាតុដែលមានផ្ទុកជាតិស្ករច្រើន។​ លោកស្រី Jo Swinson បានសង្កត់ធ្ងន់ផងដែរថា អាណាព្យាបាល ជាពិសេសនៅតាមសាលារៀនមួយចំនួន​ គួរតែយកចិត្តទុកដាក់ចំពោះការបរិភោគរបស់ក្មេងៗ។width=450

លោកស្រីក៏បាន​បន្ដដែរថា៖ ចាប់តាំងពី​ ឆ្នាំ២០០៨ កំនើនគឺមានរហូតទៅដល់ ២០ភាគរយ ឯណោះ។ ដូច្នេះគ្រប់ស្ថាប័នដែលពាក់ពាន់ទាំងអស់ ត្រូវតែយកចិត្តទុកដាក់អោយបានខ្ពស់​ដើម្បីជាកិច្ចការពារនូវបញ្ហានេះ។ពេលនេះក្មេងប្រុសក៏ប្រឈមមុខនឹងបញ្ហានេះដែរ ដែលពួកគេនឹងអាចមានផលលំបាកជាងក្មេងស្រីទៅទៀត៕

ដោយ៖ សារិន
ប្រភព៖ guardian.co.uk