ការបែកបាក់ស្នេហា រមែងតែងតែទទួលបានការឈឺចាប់ ហើយមានភាគីម្ខាងឈឺលើសភាគីម្ខាងទៀត ។ ប្រសិនបើមានភាគីមួយណា ជាអ្នកក្បត់សាវា ទៅមានអ្នកថ្មីនោះ ម្ខាងទៀតពិតជាឈឺចាប់ខ្លាំង ។
ដោយសារតែ មានប្រុសសាវា បោកប្រាស់ចិត្តនារីៗ ទើបកញ្ញា មាស សុខសោភា ចង់ឃើញមុខប្រុសសាវាម្តង ។ កញ្ញា មាស សុខសោភា បានច្រៀងរៀបរាប់ត្អូញត្អែរថា សង្សារបណ្តូលចិត្តរបស់នាង បានសុំនាងបែកហើយ ក្នុងពេលដែលនាង នៅស្រឡាញ់គេនៅឡើយ ។ បទនេះកាលពីចេញដំបូង គឺពិតជាទទួលបានការគាំទ្រខ្លាំងណាស់ ឥលូវបទនេះបានចេញជាវីដេអូហើយ ចង់ដឹងថាតើប្រុសសាវា របស់កញ្ញា មាស សុខសោភា មុខយ៉ាងម៉េចនោះ យើងទៅទស្សនាទាំងអស់គ្នា ៕
ដោយ ៖ លីលីប្រភព ៖ Town Official facebook