សេចក្តីរថ្លែងការណ៍មួយចេញផ្សាយដោយពួកសកម្មប្រយុទ្ធថា កងកំលាំងអាហ្វហ្គានីស្ថានបានសំលាប់ពួកសកម្មប្រយុទ្ធ២៧នាក់ និងបណ្តាលឱ្យពួកសកម្មប្រយុទ្ធ១៣នាក់ ផ្សេងទៀត រងរបួសនៅខេត្តហែលម៉ង់ ប្រទេសអាហ្វហ្គានីស្ថាន ដែលជាតំបន់ក្តៅរបស់ពួកតាលីបង់ ក្នុងប្រតិបត្តិការមួយកាលពីយប់ថ្ងៃទី១៧ មករា កន្លងមក ។ ប្រតិបត្តិការនោះធ្វើឡើងប្រឆាំងពួកឧទ្ទាមតាលីបង់នៅក្នុងសង្កាត់ Sangin និងសង្កាត់ដទៃទៀត បណ្តាលឱ្យស្លាប់ពួកសកម្មប្រយុទ្ធ២៧នាក់ និង១៣នាក់ទៀតរងរបួស ។#ពុំមានទាហានអាហ្វហ្គានីស្ថានស្លាប់ ឬរបួសក្នុងប្រតិបត្តិការនោះទេ ។#ទន្ទឹមនឹងនេះ កងទាហានម៉ារីនអាមេរិកដែលត្រូវបញ្ជូនបន្ថែមមកកាន់អាហ្វហ្គានីស្ថាននេះចាប់ផ្តើមមកដល ់ខេត្តហែលម៉ង់នេះហើយ៕