តាមប្រភពព័ត៌មាន asiantown នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៣ នេះ បានចុះផ្សាយថា មានយន្តហោះដឹកទំនិញ របស់សហរដ្ឋអាមេរិក មួយគ្រឿង បានគាំងម៉ាស៊ីនធ្លាក់ ព្រមទាំងផ្ទុះយ៉ាងខ្លំាង ហើយបានសម្លាប់មនុស្ស ៧ នាក់។

ឧប្បត្តិហេតុនេះកើនឡើង ក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។ យន្តហោះនោះ បានសំយ៉ុងក្បាល ចុះយ៉ាងលឿនមក បុកនឹងថ្នល់ផ្លូវ ដែលយន្តហោះនោះ ជាប្រភេទ Boeing 747-400 ។

រដ្ឋាភិបាលចម្រុះនៃ ប្រទេសទាំងពីរបាន និយាយថាមូលហេតុនៃ ការគាំងម៉ាស៊ីនយន្ត ហោះស៊ីវិលទំនិញ Boeing 747-400 កំពុងតែស៊ើបអង្កេត ដើម្បីរកភស្តុតាង បន្ថែមទៀត ៕

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល